លោក ហ៊ុន សែន រំលឹកអ្នកប្រើហ្វេសប៊ុកឲ្យប្រុងប្រយ័ត្នចំពោះការចែករំលែកព័ត៌មាន

2017-08-02 09:55:00 5630 Views

 

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្រើនរំលឹកដល់អ្នកប្រើប្រាស់ហ្វេសប៊ុក (Facebook) ឲ្យមានការប្រុងប្រយ័ត្នចំពោះការផ្សព្វផ្សាយព័ត៌មានដែលលោកយល់ថា ជាការបំពុលបរិយាកាសសង្គម ខណៈក្រសួងមហាផ្ទៃប្រកាសតាមចាប់អ្នកបង្ហោះវីដេអូរឿងចាប់ក្មេងយកទៅវះក្រលៀន។ក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិត ដែលធ្វើនៅភ្នំពេញនាថ្ងៃទី១ខែសីហានេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងថា ថ្មីៗនេះមានបុគ្គលមួយចំនួនបានផ្សព្វផ្សាយ និងចែកចាយព័ត៌មានមិនពិតលើទំព័រ ហ្វេសប៊ុក ដោយលោកថា ការផ្សព្វផ្សាយនោះមានចេតនាបំពុលបរិយាកាស និងសាងគ្រោះឲ្យសង្គមជាតិ។លោកបន្ថែមថា «អ្នកដែលលេង Facebook ទាំងឡាយសុំកុំបង្កើតបញ្ហា កុំសាងគ្រោះឲ្យជាតិ តាមរយៈការបំពុលបរិយាកាសនានា។ ប៉ុន្មានថ្ងៃកន្លងទៅនេះបង្កើតឲ្យមានបញ្ហាច្រើនណាស់បំផុសពីរឿងការចាប់កូនក្មេងយកទៅវះយកក្រលៀន។ ប៉ិនសួរថាវាពិតរឿងអញ្ចឹង អារឿងអ្នកបំផុស អ្នកបំពុលបរិយាកាស បង្ហោះចេញទៅ ប៉ុន្តែសុំឲ្យអ្នកបន្តការចែកចាយត្រូវពិនិត្យមើលថាវាពិតឬក៏អត់ គួរត្រូវចែករំលែកបន្តឬអត់»

ប្រភព៖VOD

https://goo.gl/o9hbXr

 


ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត

7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា