ច្បាប់​ថ្មី​៖ អាចរំលាយ​បក្ស​ចោល បើ​ឲ្យ​អ្នកទោស​ធ្វើ​សកម្មភាព ដើម្បី​ប្រយោជន៍​បក្ស​នោះ​

2017-08-02 10:35:00 5432 Views

 

ច្បាប់​ស្តីពី​គណបក្សនយោបាយ ដែល​ទើបនឹង​ត្រូវបាន​កែប្រែ​ដោយ​តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា បានផ្តល់​អំណាច​យ៉ាង​ធំធេង ដល់​តុលាការ​។ តុលាការ អាចរំលាយ​គណបក្ស​ណាមួយ បើ​គណបក្ស​នោះ បានធ្វើ​ខុស​នឹង​មាត្រា​ថ្មី​នៃ​ច្បាប់​ស្តីពី​គណបក្សនយោបាយ​។​ក្នុងចំណោម​មាត្រា​ថ្មី​ទាំងអស់ ដែល​ទើប​សរសេរ​បន្ថែម​នៅក្នុង​ច្បាប់​ស្តីពី​គណបក្សនយោបាយ មាន​មាត្រាមួយ បានកំណត់​ឲ្យ​រំលាយ​គណបក្ស​ចោល ប្រសិនបើ​អ្នកទោស​បានធ្វើ​សកម្មភាព​ដើម្បី​ជួយ​ជ្រោមជ្រែង​គណបក្ស​នោះ​។ មាត្រា ៦ ថ្មី ត្រង់ចំណុច​ទី ៧ នៃ​ច្បាប់​ស្តីពី​គណបក្សនយោបាយ បានចែង​យ៉ាង​ដូច្នេះ​ថា​៖«​គ្រប់​គណបក្សនយោបាយ មិនត្រូវ​យល់ព្រម​ដោយ​ចំហ ឬ​ដោយ​តុណ្ហីភាព [​ស្ងៀមស្ងាត់​] ឬ​ឃុបឃិត​ជាមួយ​អ្នកទោស​ពីបទ​ឧក្រិដ្ឋ ឬ​បទមជ្ឈិម ឲ្យ​ធ្វើ​សកម្មភាព​ណាមួយ ដើម្បី​ជា​ប្រយោជន៍​នយោបាយ​សម្រាប់​គណបក្ស​ខ្លួន​»​។

ប្រភព៖សារព័ត៌មានថ្មី

https://goo.gl/BHcPTk


ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត

7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា