គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានអះអាងថា ខ្លួនគ្មានសិទ្ធិធ្វើការិយាល័យចុះឈ្មោះបោះឆ្នោត និងការិយា
 ល័យបោះ ឆ្នោតនៅក្រៅប្រទេសតាមការចង់បានរបស់គណបក្សប្រឆាំង និងសង្គមស៊ីវិលនោះទេ ។ ប៉ុន្តែគណបក្ស
 ប្រឆាំងបានចាត់ទុកថា នេះជាការមិនទទួលខុសត្រូវរបស់ គជប ។នៅក្នុងកិច្ចពិភាក្សាតុមូល ស្ដីពីអនុសាសន៍សម្រាប់ការធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោតនិងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០១៧ នៅសណ្ឋាគារ ឡឺរ៉ូយ៉ាល់ កាលពីព្រឹកថ្ងៃទី១៩ កក្កដា  តំណាងគណបក្សសង្រ្គោះជាតិ លោក ស៊ុន ឆ័យ 
 បានថ្លែងប្រាប់ទៅរដ្ឋាភិបាល និងស្ថាប័នរៀបចំការបោះឆ្នោតជាតិថា កុំរុញទៅ រុញមកអោយសោះ រឿងសិទ្ធិក្នុងការ
 បង្កើតការិយាល័យបោះឆ្នោតក្រៅប្រទេស និងនៅតាមតំបន់ព្រំដែន ។លោក ស៊ុន ឆ័យ ថ្លែងលើកឡើងថា គណៈកម្មាធិការជាតិរៀបចំ ការបោះឆ្នោត គឺជាអ្នកដែលមានសិទ្ធិ ក្នុងការសម្រេច
 ទៅលើរឿងបង្កើតការិយាល័យចុះឈ្មោះបោះឆ្នោត ឬក៏ការិយាល័យបោះ ឆ្នោតនៅក្រៅប្រទេស ដូចជានៅតាមបណ្ដា
 ស្ថានទូត ឬក៏ស្ថានអគ្គគុងស៊ុលជាដើម ។
ប្រភព៖VIM