លោក ហ៊ុន សែន បញ្ជាក់ករណី «ប្រើគល់ឫស្សីវាយក្បាលអ្នកប្រឆាំងលទ្ធផលបោះឆ្នោត»

2017-08-03 15:05:00 5410 Views

 

លោ​កនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសដកខ្លួនចេញពីការអះអាងថា នឹងប្រើគល់ឫស្សីវាយ ក្បា​លអ្ន​​កត​វ៉ា​ប្រ​​ឆាំងលទ្ធផលបោះឆ្នោត នៅពេលខាងមុខ។ការបកស្រាយរបស់ប្រមុខរដ្ឋាភិបាលនៅថ្ងៃនេះ គឺបន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយបានដកស្រង់​សំដី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច លោក វង សូត ដោយថា តាមការណែនាំរបស់លោកនាយករដ្ឋមន្ត្រី គឺត្រូវទប់ស្កា​ត់មិនឲ្យ​អ្នកធ្វើ​​​បាតុកម្មប្រឆាំងលទ្ធផលបោះឆ្នោតនៅឆ្នាំ២០១៨នេះទេ ហើយបើមានការតវ៉ា លោក វង សូត បាននិយាយថា «នឹងប្រើគល់​ឫស្សី​វាយ​ក្បាលអ្នកតវ៉ា»។ប៉ុន្តែក្នុងពិធីសំណេះសំណាលជាមួយក្រុមកីឡាករ ក្នុងរាជធានីភ្នំពេញ នាថ្ងៃទី៣ខែសីហានេះ លោក ហ៊ុន សែន បានថ្លែងថា នៅពេលប្រជុំបក្សនោះ លោកមិនបាននិយាយថាប្រើគល់ឫស្សី វាយសំពងអ្នកតវ៉ា ដូច លោក វង សូត និយាយនោះទេ ប៉ុន្តែលោក ហ៊ុន សែន ថាគណបក្សកាន់អំណា​ចពិតជាមានគម្រោ​ងបង្ក្រាបទៅ​លើ​​ក្រុមអ្ន​កតវ៉ាពិតប្រាកដមែន។

ប្រភព៖VOD

https://goo.gl/Q3T5sc

 


ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត

7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា