លោក ញឹក ប៊ុនឆៃ ត្រូវបានចោទប្រកាន់ជាផ្លូវការពីបទសមគំនិតក្នុង​​​​​​​​បទល្មើសគ្រឿងញៀន

2017-08-07 09:25:00 5403 Views

 

លោក ញឹក ប៊ុនឆៃ មេដឹកនាំ​គណបក្ស​ខ្មែរ​រួប​រួម​ជាតិ ត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់​ជា​ផ្លូវ​ការនៅ​រសៀល​ថ្ងៃ​នេះ បន្ទាប់​ពី​ត្រូវ​បាន​សាក​សួរ​អស់​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​មក​នោះ។អតីត​មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល​រូប​នេះ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់​ខ្លួន​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​កន្លង​មក​នេះ ដោយ​សមត្ថកិច្ច​ថា មាន​ជាប់​ពាក់​ព័ន្ធ​នឹង​បទ​ល្មើស​គ្រឿង​ញៀន​​កាល​ពី ១០​ឆ្នាំ​មុន។

អតីត​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​រាជា​និយម​ហ្វ៊ុនស៊ិនប៉ិច​រូប​នេះ ត្រូវ​បាន​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​សាក​សួរ​តាំង​ពី​ថ្ងៃ​ម្សិល​មិញ​ម៉្លេះ។ក្នុង​សេចក្ដី​ថ្លែងការណ៍​នៅ​រសៀល​ថ្ងៃ​នេះ អ្នក​នាំ​ពាក្យ​អយ្យការ​អម​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​ថា លោក ញឹក ប៊ុនឆៃ ត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់​ពី​បទ​សម​គំនិត​ក្នុង​បទ​ល្មើស​ផលិត​គ្រឿង​ញឿន និង​នាំ​ចូល​សារធាតុ​សម្រាប់​ផ្សំ​គ្រឿង​ញៀន។

ប្រភព៖VOD

https://goo.gl/M4ppbC


ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត

7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា