គ​.​ជ​.​ប គ្មាន​យន្តការ​រៀបចំ​កន្លែង​ចុះឈ្មោះ​តាម​ព្រំដែន​ឡើយ

2017-08-07 09:50:00 5372 Views

 

គណៈកម្មាធិការ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) មិនមាន​យន្ត​ការរៀបចំ​ការិយាល័យ​ចុះឈ្មោះ​បោះឆ្នោត នៅតាម​បន្ទាត់​ព្រំដែន សម្រាប់​ពលរដ្ឋ​ចំណាកស្រុក​ក្រៅប្រទេស​ឡើយ​។ ការប្រកាស​របស់ គ​.​ជ​.​ប នេះ ស្របពេល​ដំណើរការ​ចុះឈ្មោះ​បោះឆ្នោត​ថ្មី នឹង​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី​១ កញ្ញា ដល់​ថ្ងៃទី ៩ វិច្ឆិកា​ខាងមុខនេះ សម្រាប់​ការបោះឆ្នោត​ថ្នាក់ជាតិ ឆ្នាំ​២០១៨ ។លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត បាន​និយាយថា មូលហេតុ​ដែល គ​.​ជ​.​ប សម្រេច​មិន​រៀបចំ​ការិយាល័យ​ចុះឈ្មោះ​តាម​ព្រំដែន​នេះ ដោយសារតែ​វា​មាន​ភាពចម្រូងចម្រាស​ចំនួន​៣ គឺ​ទី​១ បញ្ហា​ច្បាប់ ទី​២ ភាពអយុត្តិធម៌​សម្រាប់​ការចុះឈ្មោះ​បោះឆ្នោត និង​ទី​៣ បញ្ហា​មិន​ឯកភាពគ្នា​របស់​អ្នកនយោបាយ​។​ត្រង់ចំណុច​នេះ​លោក ហង្ស ពុទ្ធា បានឲ្យដឹងយ៉ាង​ដូច្នេះ​ថា​៖«​បើសិនជា គ​.​ជ​.​ប រៀបចំ​ការចុះឈ្មោះ​តាម​បន្ទាត់​ព្រំដែន​កម្ពុជា​នោះ វា​គឺ​បង្ហាញ​ពី​ភាព​រើស​អើ​ស​ដល់​ពលរដ្ឋ​ខ្មែរ ដែល​រស់នៅ​ប្រទេស​ដទៃទៀត ដូចជា​នៅ​ម៉ាឡេស៊ី កូរ៉េ និង​ប្រទេស​ដទៃទៀត​។
​ប្រភព៖​សារព័ត៌មាន​ថ្មីៗ

https://goo.gl/y3iwYQ


ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត

7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា