តំណាងរាស្ត្រ​បក្ស​ប្រឆាំង​ព្រាង​សេចក្តី​ស្នើ​កែប្រែ​ច្បាប់​បោះឆ្នោត​ដាក់​ជូន​រដ្ឋសភា

2017-08-07 15:10:00 5370 Views

 

តំណាងរាស្ត្រ​គណបក្ស​ប្រឆាំង​កំពុង​ព្រាង​សេចក្តី​ស្នើ​កែ​ច្បាប់​បោះឆ្នោត​ទៅ​រដ្ឋសភា ដើម្បី​សម្រួល​ដល់​ពលករ​ចំណាក​ស្រុក​ជាង ១​លាន​នាក់ អាច​ចុះ​ឈ្មោះ​បោះឆ្នោត​នៅ​តាម​ប្រទេស​ដែល​ពួក​គេ​កំពុង​ធ្វើ​ការ ឬ​រស់នៅ​បាន។ ចំពោះ​តំណាងរាស្ត្រ​គណបក្ស​កាន់​អំណាច​វិញ មិន​គាំទ្រ​ចំពោះ​ការ​ស្នើ​ឲ្យ​កែប្រែ​ច្បាប់​បោះឆ្នោត ដែល​តម្រូវ​ឲ្យ​កម្មករ ឬ​ពលរដ្ឋ​ខ្មែរ​រស់នៅ​បរទេស​មាន​សិទ្ធិ​ចុះ​ឈ្មោះ​បោះឆ្នោត​នៅ​ក្រៅ​ប្រទេស​នោះ​ឡើយ។តំណាងរាស្ត្រ​នៃ​គណបក្ស​សង្គ្រោះ​ជាតិ លោក សុន ឆ័យ ថ្លែង​នៅ​ថ្ងៃ​ទី​៦ សីហា ថា សេចក្តី​ស្នើ​កែប្រែ​ច្បាប់​នោះ នឹង​ដាក់​ជូន​រដ្ឋសភា​នៅ​សប្ដាហ៍​ក្រោយ។ លោក​បន្ត​ថា ខ្លឹមសារ​សំខាន់ គឺ​ការ​រៀបចំ​ជំពូក​មួយ​ទៀត​ដាច់​ដោយឡែក ដើម្បី​ផ្ដោត​លើ​ពលរដ្ឋ​កម្ពុជា ដែល​រស់នៅ​នៅ​ក្រៅ​ប្រទេស៖ «មួយ ចំពោះ​ការ​ប្រើប្រាស់​ស្ថានទូត ស្ថាន​កុងស៊ុល​របស់​ខ្មែរ​នៅ​ក្រៅ​ប្រទេស ជា​អ្នក​សម្របសម្រួល​ក្នុង​នាម​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (..ដើម្បី​ផ្តល់​លទ្ធភាព​ឲ្យ​ពលរដ្ឋ​នៅ​ខាង​ក្រៅ​អាច​នឹង​ទៅ​ចុះ​ឈ្មោះ ហើយ​អាច​បង្កើត​ការិយាល័យ​បោះឆ្នោត​ដើម្បី​ឲ្យ​បង​ប្អូន​យើង​អាច​បោះឆ្នោត​បាន។

ប្រភព៖RFA

https://goo.gl/go6P1U


ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត

7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា