មួយ​សប្តាហ៍​ទៀត CNRP នឹង​ដក​រូប​ស្ថាបនិក​ទាំងពីរ​ចេញ​ឲ្យ​អស់ពី​ស្លាក​គណបក្ស​

2017-08-08 10:15:00 5348 Views

 

គណបក្ស​សង្គ្រោះ​ជាតិ បាន​កំណត់ថា រយៈពេល​មួយ​សប្តាហ៍​ទៀត រូបលោក សម រង្ស៊ី និង​លោក កឹម សុខា នឹងត្រូវ​ដកចេញ​ឲ្យ​អស់ ពី​ផ្ទាំង​ផ្សព្វផ្សាយ​ចាស់ នៅ​ទូទាំងប្រទេស​។ ឥឡូវនេះ គណបក្ស​សង្គ្រោះ​ជាតិ បានចាប់ផ្តើម​រុះរើ និង​ផ្លាស់ប្តូរ​ផ្ទាំង​ផ្សព្វផ្សាយ​របស់ខ្លួន ជា​បណ្តើរៗ​ហើយ​។ព្រោះតែ​ព្រួយបារម្ភ​នឹង​ការ​ប្រឈម​ចំពោះ​មាត្រា​ថ្មី​នៃ​ច្បាប់​ស្តីពី​គណបក្សនយោបាយ ដែល​ទើបនឹង​ត្រូវបាន​សរសេ​រ​បន្ថែម​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា គណបក្ស​សង្គ្រោះ​ជាតិ ត្រូវតែ​រួសរាន់​ក្នុង​ការដក​រូបលោក សម រង្ស៊ី ដែល​ឈរ​កាន់​ដៃ​ជាមួយលោក កឹម សុខា ចេញពី​ស្លាក​សញ្ញា ឬក៏​ហៅថា​ផ្ទាំង​ផ្សព្វផ្សាយ ឲ្យ​បាន​លឿន តាមតែ​អាចធ្វើ​ទៅបាន​។ ប្រសិនបើ​មិន​ដក​រូបលោក សម រង្ស៊ី ដែលមាន​ឈ្មោះ​ជា​អ្នកទោស ចេញពី​ផ្ទាំង​ផ្សព្វផ្សាយ​ឲ្យ​ទាន់ពេលវេលា​នោះទេ គណបក្ស​សង្គ្រោះ​ជាតិ អាច​នឹងត្រូវ​ប្រឈម​នឹង​ផ្លូវច្បាប់​។​

ប្រភព៖សារព័ត៌មានថ្មីៗ

https://goo.gl/GXRCBv

 


ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត

7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា