អំពីយើង
|
ទំនាក់ទំនង
|
សម្លេងម្ចាស់ឆ្នោតកម្ពុជា
Cambodian Voter's Voice (CVV)
Toggle navigation
អ្នកបោះឆ្នោត
ការបោះឆ្នោត
ព្រឹត្តិការណ៍
ឯកសារបោះឆ្នោតផ្សេងៗ
ក្រុមហ៊ុនឈេហ្វរ៉ុនត្រូវបង្គាប់ឱ្យផ្តល់ព័ត៌មានក្នុងសំណុំរឿងឃាតកម្មលោក កែម ឡី
2017-08-08 10:20:00
5360 Views
ក្រុមហ៊ុនឈេហ្វរ៉ុន ជាក្រុមហ៊ុនប្រេងឥន្ធនៈដ៏ធំត្រូវបានចៅក្រមតុលាការអាមេរិកបង្គាប់ឲ្យផ្តល់ឯកសារនិងព័ត៌មានដែលខ្លួនអាចមានទាក់ទងនឹងការធ្វើឃាតលោក កែម ឡី អ្នកវិភាគនយោបាយមួយរូប នៅស្ថានីយប្រេងឥន្ធនៈកាល់តិចមួយក្នុងរាជធានីភ្នំពេញ កាលពីខែកក្កដាឆ្នាំមុន។ ដីកាកោះដែលចុះហត្ថលេខាដោយចៅក្រម Donna Ryu នៃតុលាការអាមេរិករដ្ឋកាលីហ្វ័រញ៉ាខាងជើងកាលពីថ្ងៃសុក្រ បង្ខំឲ្យបុគ្គលិកមួយចំនួនរបស់ក្រុមហ៊ុនឈេហ្វរ៉ុនដែលប្រហែលជាមានទំនាក់ទំនងជាមួយមន្ត្រីរដ្ឋាភិបាល ឬនគរបាល រួមទាំងអ្នកគ្រប់គ្រងពីរនាក់ផងឲ្យចុះទៅកាន់ស្តាម៉ាតនោះដើម្បីផ្តល់នូវឧបករណ៍ថតសំឡេងអេឡិចត្រូនិក ឬឧបករណ៍ដែលចេញដោយក្រុមហ៊ុនដែលអាចមានព័ត៌មានទាក់ទងនឹងការធ្វើឃាតនោះ។ លោក កែម ឡី ត្រូវបានឃាតករបាញ់សម្លាប់ទាំងកណ្តាលថ្ងៃកាលពីថ្ងៃទី១០ខែកក្កដា នៅពេលលោកកំពុងផឹកកាហ្វេពេលព្រឹកនៅក្នុងស្ថានីយនោះ។
ប្រភព៖ខេមបូឌាដេលី
https://goo.gl/oFsEze
ផែនទីលទ្ធផលបោះឆ្នោត
ភាពមិនប្រក្រតីនៃការបោះឆ្នោតឆ្នាំ២០១៣
ស្តាប់ការផ្សាយវិទ្យុសម្លេងសង្គមស៊ីវិល តាមប្រព័ន្ធអ៊ិនធើណែត
7:30AM-8:30AM
VOC on Ustream
Ask the Candidate
COMFREL FACEBOOK PAGE
ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ
Power by: