បក្សកាន់អំណាចថា មានឆន្ទៈដំឡើងប្រាក់បៀវត្សរ៍ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងកម្មករមិនដូចបក្សផ្សេង

2017-08-08 11:30:00 5444 Views

 

 

លោក សុខ ឥសាន អ្នកនាំពាក្យ គណបក្សប្រជាជនកម្ពុជា (CPP) បានអះអាងថា គណបក្សកាន់អំណាច មានជំហរពិតប្រាកដ ក្នុងការដំឡើងប្រាក់បៀវត្សរ៍ ជូនមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ  និងកម្មករនិយោជិត តាមកំណើនសេដ្ឋកិច្ចជាតិ ពោលគឺមិនដូចគណបក្សនយោបាយនានានោះឡើយ។លោក សុខ ឥសាន បានឲ្យដឹង តាមប្រព័ន្ធតេឡេក្រាម នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៧ថា គ្មានគណបក្សនយោបាយណា មានឆន្ទៈចង់ដំឡើងប្រាក់ខែមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រាក់ឈ្នួលកម្មករនិយោជិត ជាងគណបក្សប្រជាជនកម្ពុជាទេ។ គណបក្សនានា បានតែនិយាយ តែធ្វើមិនកើត ។ ឯគណបក្សប្រជាជនកម្ពុជា បើហ៊ានថា គឺពិតជាហ៊ានធ្វើ និងអាចធ្វើបាន មិនអួតអាងចោលទេ ។ ប៉ុន្តែការដំឡើងប្រាក់ខែ និងប្រាក់ឈ្នួលកម្មករនិយោជិត ត្រូវអនុវត្តជាជំហ៊ានៗ ស្របតាមកំណើនសេដ្ឋកិច្ចជាតិ និងលទ្ធភាពជាក់ស្តែងនៃថវិកាជាតិ។

ប្រភព៖សារព័ត៌មានដើមអម្ពិល

https://goo.gl/XNYUHN

 

 


ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត

7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា