ក្រសួងបរិស្ថាន​នឹង​រៀបចំ​វេទិកា​យុវជន​ឆ្នើម​ថ្នាក់ជាតិ​ដើម្បី​ជជែក​ពី​បញ្ហា​បរិស្ថាន​

2017-08-08 11:40:00 5431 Views

 

​គណៈកម្មការ​យុវជន​នៃ​ក្រសួងបរិស្ថាន​នឹង​រៀប​ចាំ​ឲ្យ​មាន​វេទិកា​យុវជន​ឆ្នើម​ថ្នាក់ជាតិ​ដើម្បី​ជជែក​ពិភាក្សា​ពី​បញ្ហា​បរិស្ថាន និង​ដើម្បី​ពិនិត្យ​លើ​លក្ខណៈវិនិច្ឆ័យ​ក្នុងការ​ដាក់ពិន្ទុ​ផងដែរ​។ នេះ​បើតាម​ការផ្សាយ​របស់​ក្រសួងបរិស្ថាន​។វេទិកា​ពិភាក្សាគ្នា​រវាង​យុវជន​ស្តីពី​បញ្ហា​បរិស្ថាន​នឹង​ចាប់ផ្តើម​ដំណាក់កាល​ដំបូង​នៅ​ថ្ងៃទី​១៧ ខែសីហា ឆ្នាំ​២០១៧ នៅ​មជ្ឈមណ្ឌល​សហប្រតិបត្តិ​ការ​កម្ពុជា​-​ជប៉ុន (CJCC)​។ អនុរដ្ឋលេខាធិកា​ក្រសួងបរិស្ថាន និង​ជា​ប្រធាន​គណៈកម្មការ លោក ឃុ​ត ចាន់​តារា បាន​លើកឡើងថា លក្ខណៈវិនិច្ឆ័យ​៧​ត្រូវបាន​អនុម័ត​ក្នុងការ​ផ្តល់នូវ​កំណែ និង​ដាក់ពិន្ទុ សម្រាប់​កិច្ច​ជជែក​ពិភាក្សា​យុវជន​ឆ្នើម​ថ្នាក់ជាតិ​លើ​បញ្ហា​បរិស្ថាន​ឆ្នាំ​២០១៧​។ វេទិកា​យុវជន​ឆ្នើម​ថ្នាក់ជាតិ​ស្តីពី​បញ្ហា​បរិស្ថាន នឹងមាន​ការចូលរួម​ពី​យុវជន​មកពី​ស្ថាប័ន​ជំនាញ ដោយ​ក្នុង​១​ក្រុម​មាន​សមាជិក​៤​នាក់​។ ការចូលរួម​ពិភាក្សា​ផ្តោតលើ​បញ្ហា​មួយចំនួន​ដូចជា ចំណោទបញ្ហា និង​ការផ្តល់​អំណះអំណាង​លក្ខណៈ​វិទ្យាសាស្ត្រ រួមទាំង​វិធីសាស្ត្រ​បកស្រាយ និង​វោហា​សាស្ត្រ​។​

ប្រភព៖សារព័ត៌មានថ្មីៗ

https://goo.gl/TRUqVo

 

 


ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត

7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា