លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងប្រាប់វិនិយោគិននៅទីក្រុងតូក្យូថា គណបក្សប្រឆាំងនៅកម្ពុជា ហ៊ានធ្វើអ្វីគ្រប់យ៉ាង ដើម្បីបំផ្លាញសន្តិភាពនៅកម្ពុជា

2017-08-09 10:50:00 5496 Views

 

លោក ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៧នេះ បានថ្លែងរិះគន់ដល់គណបក្សប្រឆាំងនៅកម្ពុជា ដែលធ្វើអ្វីៗមិនគិតដល់សន្តិភាពនៅក្នុងប្រទេស។ សម្តេចបានថ្លែងចេញពីទីក្រុងតូក្យូថា គណបក្សប្រឆាំងអាចធ្វើគ្រប់យ៉ាងដើម្បីបំផ្លាញដល់សន្តិភាពនេះ ខុសពីគណបក្សប្រជាជនកម្ពុជា ដែលតែងតែគិតដល់សន្តិសុខ និងជីវិតប្រជាជនខ្មែរជានិច្ច។លោក ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា៖ «យើងខ្ញុំមិនមែនគ្រាន់តែគិតថា គណបក្សរបស់ខ្ញុំត្រូវតែឈ្នះនោះទេ។ យើងខ្ញុំត្រូវគិតដល់បរិយាកាសរួម នៃសន្តិសុខរបស់ប្រទេសជាតិ ខុសពីគណបក្សប្រឆាំង ដែលខ្វះការទទួលខុសត្រូវ គេអាចធ្វើអ្វីគ្រប់យ៉ាងដើម្បីបំផ្លាញសន្តិភាព ក៏ប៉ុន្តែយើងខ្ញុំក្នុងឋានៈនៃ បក្សកាន់អំណាច យើងខ្ញុំមានភារកិច្ចទទួលខុសត្រូវលើជីវិតប្រជាជន លើសន្តិសុខរបស់ប្រទេសជាតិ កុំឱ្យធ្លាក់ទៅក្នុងស្ថានភាពច្របូកច្របល់ និងគ្រោះថ្នាក់»

ប្រភព៖Fresh news

https://goo.gl/o9HBFz


ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត

7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា