ម​​ន្រ្តី​រ​​ដ្ឋា​​ភិបា​​​ល​​​ថា​​ ​​វា​​​យ​ក្បា​ល​​​ប​​ក្ស​​ប្រ​​ឆាំ​​​ង​​នឹ​​​ងគ​ល់​​ឬ​ស្សី ​គឺ​ជា​កា​រអ​ប់​រំ​តា​ម​ផ្លូ​វ​ច្បា​ប់​​​​

2017-08-09 11:25:00 5425 Views

 

មន្រ្តីរដ្ឋាភិបាលនៃគណបក្សប្រជាជនកម្ពុជាបានគាំទ្រចំពោះប្រសាសន៍លើកឡើងរបស់រដ្ឋមន្រ្តី វង សូត ដែលចង់វាយ
ក្បាលទៅ លើគណបក្សប្រឆាំងនឹងគល់ឬស្សី ។ ប៉ុន្តែបក្សប្រឆាំងថា នេះជារឿងហិង្សាយ៉ាងច្បាស់។នៅក្រោយជំនួបប្រជុំជាមួយនឹងអ្នកស្រី រ៉ូណា ស្មីត (Rhona Smith)
អ្នករាយការណ៍ពិសេស របស់អង្គការសហប្រជាជាតិ ទទួលបន្ទុកផ្នែកសិទ្ធិមនុស្ស កាលពីព្រឹកថ្ងៃទី៨ សីហា ម្សិលមិញនេះ ប្រធានគណៈកម្មកាធិការសិទ្ធិមនុស្សកម្ពុជា លោក កែវ រ៉េមី ថ្លែងថា ការប្រកាសចង់វាយក្បាលគណបក្សប្រឆាំងនឹងគល់ឬស្សី ប្រសិនបើហ៊ានឡាំប៉ាជាមួយនឹងលទ្ធផលឆ្នោតនៅក្រោយការបោះឆ្នោតឆ្នាំ២០១៨ ដូចកាលពីឆ្នាំ២០១៣ទៀតនោះ គឺជាការអ ប់រំមួយបែបរបស់លោករដ្ឋមន្រ្តីទៅតាមផ្លូវច្បាប់តែប៉ុណ្ណោះ ។ លោកបញ្ជាក់ថា នេះមិនមែនជាការខុសទាស់ ហើយក៏មិនមែនជា ការគម្រាមកំហែងអ្វីដែរ ។  លើសពីនេះទៀត លោក កែវ រ៉េមី អំពាវនាវថា កុំអោយមានការព្រួយបារម្ភលើសារនយោបាយបែប នេះខ្លាំងពេក ៖ « តែការលើកឡើងនោះ មិនគួរឲ្យមានប្រតិកម្មភ័យខ្លាច អញ្ចឹងទេ » ។

ប្រភព៖VIM

https://goo.gl/qd7qgg

 

 


ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត

7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា