អភិបាលរាជធានីភ្នំពេញ ប្រាប់ឲ្យនគរបាលប៉ុស្ដិ៍ទាំងអស់ ដាច់ខាតត្រូវតែមានអ្នកចាំទ​ទួលពាក្យបណ្ដឹង របស់​ពលរដ្ឋ២៤ម៉ោងលើ២៤ម៉ោង

2017-08-09 15:15:00 5415 Views

 

អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានប្រាប់ឲ្យនគរបាលគ្រប់ប៉ុស្ដិ៍រដ្ឋបាលសង្កាត់ទាំងអស់ នៅរាជធានីភ្នំពេញ ត្រូវតែមាន​​អ្នកចាំទទួលបណ្តឹង ពីប្រជាពលរដ្ឋគ្រប់ពេលវេលា២៤ម៉ោង លើ២៤ម៉ោង មិនថា​យប់មិនថាថ្ងៃ ហើយធ្វើបែបនេះទើបប្រជាពលរដ្ឋមានលទ្ធភាព ក្នុងការផ្តល់ព័ត៌មាន ឬក៏ស្នើសុំកិច្ចអន្តរាគមន៍ទាន់ពេលវេលា។

ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាព នៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៧នេះ លោក ឃួង ស្រេង បានលើកឡើងថា ធ្លាប់មានប្រជាពលរដ្ឋ​ទៅដល់ប៉ុស្តិ៍រដ្ឋបាល​ហើយ ជួនកាលមិនមានអ្នកប្រចាំការ ជួនកាលមានប្រចាំការហើយ​តែគាត់សម្រាក ដោយបានស្រែកថាយប់ហើយ នេះ​ជាកិច្ចការដែលអាជ្ញាធរ មិនគួរធ្វេសប្រហែស ឬក៏មិនត្រូវទទួលយកទេ គឺត្រូវធ្វើម៉េចចាត់តាំងការងារ មានអ្នកយាមប្រចាំ ២៤ម៉ោងលើ២៤ម៉ោង រង់ចាំទទួលបណ្តឹង ឬក៏ដោះស្រាយជូនប្រជាពលរដ្ឋ។

ប្រភព៖Fresh news

https://goo.gl/eqGnxR


ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត

7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា