លោក ផៃ ស៊ីផាន៖ពាក្យរបស់ឥស្សរជន ការវាយបាក់ធ្មេញ ក្បាលគល់ឫស្សី ឬ មឈូស ជាភាសាសាមញ្ញ

2017-08-09 15:55:00 5380 Views

 

អ្នកនាំពាក្យ ទីស្តីការគណៈរដ្ឋមន្រ្តី លោក ផៃ ស៊ីផាន បានលើកឡើងថា ចំពោះការប្រើប្រាស់ពាក្យសម្តី របស់ឥស្សរជនជាន់ខ្ពស់ របស់រាជរដ្ឋាភិបាលកម្ពុជា ដូចជា  “បាក់ធ្មេញ” “គល់ឫស្សី” ឬ “មឈូស” គឺជាភាសាសាមញ្ញតែប៉ុណ្ណោះ។នាពេលកន្លងមក លោក ហ៊ុន សែន បានឲ្យត្រៀមក្តារមឈូស  ចំណែកសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី ក្រសួងការពារជាតិ  បានប្រើពាក្យវាយបំបាក់ធ្មេញ និងចុងក្រោយនេះ លោក វង សូត រដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសង្គម និងអតីតយុវនីតិសម្បទា បាននិយាយថា ក្បាលនឹងគល់ឫស្ស៊ី ប្រសិនបើបក្សប្រឆាំង មិនទទួលស្គាល់លទ្ធផលបោះឆ្នោត។លោក ផៃ ស៊ីផាន បានលើកឡើង ក្នុងបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក នៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៧ថា ការបកស្រាយរបស់លោកនេះ ដោយសារអ្នកមាននិន្នាការ មិនស្របរាជរដ្ឋាភិបាល ក៏ដូចជាអ្នកតាំងខ្លួន ជាអ្នកវិភាគនយោបាយ ដែលមានចរិត តតាំងជាមួយលោក ហ៊ុន សែន ដោយយកពាក្យពេចន៍របស់លោក ក៏ដូចជាថ្នាក់ដឹកនាំជាន់ខ្ពស់មកបំភ្លៃ ដោយអ្នកទាំងនោះ កែច្នៃ លាបពណ៌ ធ្វើឲ្យសាធារណជនយល់ច្រឡំ និងមានការភិតភ័យ។

ប្រភព៖សារព័ត៌មានដើមអម្ពិល

https://goo.gl/5dSYLy

 


ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត

7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា