អភិបាល​ខេត្ដ​កំពង់ចាម​ដាក់​ឱសានវាទ​ ៧ ​ថ្ងៃ​ ​ឲ្យ​មេឃុំ​បក្ស​សង្គ្រោះ​ជាតិ​ លុប​ប្រឡាយ​ដែល​ពលរដ្ឋ​ស្នើ​ឲ្យ​ជីក

2017-08-10 15:00:00 5387 Views

 

អាជ្ញាធរ​ខេត្ត​កំពង់ចាម​បាន​ដាក់​ឱសានវាទ​ដល់​មេឃុំ​ថ្មី​មកពី​គណបក្ស​សង្គ្រោះជាតិ​នៅ​ឃុំ​ជើងព្រៃ​ឲ្យ​ធ្វើ​ផ្លូវ​ភូមិ​ដែល​គេ​ចោទ​ថា​លោក​ធ្វើឲ្យ​ខូច​ប្រមាណ​ ៣០០ ​ម៉ែត្រ​ឲ្យ​រួចរាល់​ក្នុង​ពេល​ ១ ​សប្តាហ៍​គិត​ចាប់​ពី​​ថ្ងៃ​ទី​ ៧ ​ខែ​សីហា​ស្រប​ពេល​ដែល​លោក​មេឃុំ​ប្រាប់​ថា​លោក​មិន​​បាន​ធ្វើឲ្យ​ខូច​នោះ​ទេ តែ​ជា​ការ​ស្នើសុំ​ពី​ពលរដ្ឋ​ដើម្បី​រំដោះ​ទឹក​លិច​ស្រែ​ប្រមាណ​ ៥០០ ​គ្រួសារ​។ការ​ដាក់​បញ្ជា​នេះ​បាន​ធ្វើ​ឡើង​ក្នុង​កិច្ចប្រជុំ​កាលពី​ថ្ងៃ​ទី​ ៧ សីហា​រវាង​អាជ្ញាធរ​ស្រុក​បាធាយ​ជាមួយ​លោក​មេឃុំ​ជើងព្រៃ វ៉ែន សំអុល ក្រោយ​មាន​ព័ត៌មាន​ថា មេឃុំ​ថ្មី​ឡើង​បាន​មួយ​ខែ​នេះ​បាន​ធ្វើឲ្យ​ខូច​ផ្លូវ​​ដោយ​ជីក​ប្រឡាយ​កាត់​ផ្លូវ​ជា​​ជំនួយ​របស់​ធនាគារ​អភិវឌ្ឍន៍អាស៊ី​ (ADB) ​ដែល​មាន​ទឹកប្រាក់​ចំនួន ២ ​ម៉ឺន​ដុល្លារ​។លោក គួច ចំរើន អភិបាល​ខេត្ត​​កំពង់ចាម​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ម្សិលមិញ​ថា លោក​បាន​បញ្ជា​ទៅ​លោក វ៉ែន សំអុល មេឃុំ​បាធាយ​ឲ្យ​ធ្វើ​ផ្លូវ​ដី​សង​ក្នុង​ភូមិ​នោះ​ឲ្យ​ដូច​កាលពី​មុន​ជា​ផ្លូវដី​ដោយសារ​លោក​បាន​បំផ្លាញ​សម្បត្តិ​​សាធារណៈ​។

ប្រភព៖ភ្នំពេញប៉ុស្ដិ៍

https://goo.gl/BfgX9P


ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត

7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា