នាយករដ្ឋមន្រ្តី៖ សំណាងដែល សួន សេរីរដ្ឋា ត្រូវចាប់ខ្លួនទាន់ កុំអីទាហានវាយទ្រោមខ្លួនហើយ

2017-08-14 15:10:00 5385 Views

 

លោក ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ក្នុងពិធីប្រគល់សញ្ញាបត្រ ដល់និស្សិត សាកលវិទ្យាល័យភូមិន្ទភ្នំពេញ នៅថ្ងៃទី១៤ សីហា បានថ្លែងថា សំណាងហើយដែល លោក សួន សេរីរដ្ឋា ប្រធានគណបក្សអំណាចខ្មែរ ដែលត្រូវបានក្រុមសមត្ថកិច្ច ចាប់ខ្លួនទាន់ បើទុកបន្តិចទៀត ទាហាននឹងព្រួតគ្នាវាយទាត់ធាក់ ជាមិនខាន ដោយសារតែការ ប្រមាថមកកងទ័ព ។លោក សួន សេរីរដ្ឋា ត្រូវបានកងកម្លាំងប៉ូលីសបានចាប់ខ្លួន នៅរសៀលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៧ នៅម្តុំព្រែកព្នៅ ខណ្ឌព្រែកព្នៅ  ក្រោយពីលោក បានបង្ហោះសារនៅក្នុងហ្វេសប៊ុក ធ្វើឲ្យប៉ះពាល់ដល់ កិត្តិយសកងទ័ព ។អត្ថន័យក្នុងបណ្តាញ សង្គមហ្វេសប៊ុកដែល លោក សួន សេរីរដ្ឋា លើកឡើងនោះគឺថា “សាមកុក របស់លោក ហ៊ុន សែន កំពុង បែកកុក ! សេនាប្រមុខ ដាក់បញ្ជាឲ្យកងទ័ព ត្រៀមប្រយុទ្ធ ដាក់ឱសានវាទឲ្យសត្រូវ... តែឱនក្បាលចូលបន្ទាយសត្រូវ ដើម្បីសុំចរចា ! ពេលសង្គ្រាមកើតឡើង ជាមួយនឹងប្រទេសលាវនោះ លទ្ធផលវាហ្នឹងមិនខុស ពីសង្គ្រាមដែលកើតឡើង ជាមួយនឹងប្រទេសសៀមទេ ! គឺ កូនខ្មែរ កងទ័ពជាតិ នឹងស្លាប់ក្នុងសមរភូមិយ៉ាងវេទនា... ហើយមេទ័ពចោរ នឹងឡើងបុណ្យសក្តិ ប្រមូលបានលុយកាក់ សប្បាយជាមួយស្រីញី យ៉ាងគគ្រឹកគគ្រេង ! ។

ប្រភព៖សារព័ត៌មានដើមអម្ពិល

https://goo.gl/zWEGUG


ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត

7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា