បក្សអំណាចខ្មែរទាមទារឲ្យតុលាការចាត់ការលោក ហ៊ុន សែន​ និង​មនុស្ស៣នាក់ទៀត

2017-08-15 10:55:00 5331 Views

 

ប្រធានស្តីទីគណបក្សអំណាចខ្មែរទាមទារឲ្យតុលាការមានចំណាត់ការផ្លូវច្បាប់ លើបុគ្គលអ្នកនយោបាយ៤រូបបន្ថែមទៀត លោកថាបានប្រមាថដល់ប្រជាពលរដ្ឋ ជាតិ សាសនា និងព្រះមហាក្សត្រ ដែល​ការស្នើឡើងបន្ទាប់ពីប្រធានបក្សនេះត្រូវបានចាប់ខ្លួន​។​នៅក្នុងសន្និសីទសារព័ត៌មាន​នៅព្រឹកថ្ងៃចន្ទនេះ លោក សួង សុភណ្ឌ​ ថ្លែងថា ប្រធានបក្សរបស់លោក គឺលោក សួន សេរីរដ្ឋា ​​មិនមានកំហុសរហូតដល់ចាប់ខ្លួននោះទេ ដោយលោកថា នោះ​គ្រាន់តែនិយាយពីស្ថានភាពរបស់កងទ័ពដែលកំពុងជួបការលំបាក។លោក សួង សុភណ្ឌ បន្តថា ការនិយាយរបស់មេបក្សលោក​មិនបានធ្វើឲ្យប៉ះពាល់ទេ ផ្ទុយទៅវិញលោកថា លោក ហ៊ុន សែន​ ព្រមានពីសង្គ្រាមសម្លាប់ពលរដ្ឋ លោក ទៀ បាញ់ និងលោក​ វង សូត្រ ប្រមាថវាយពលរដ្ឋ និង លោក ខឹម វាសនា ប្រមាថជាតិ​សាសន៍​ ទើបត្រូវតុលាការចាត់ការ។​

ប្រភព៖VOD

https://goo.gl/GX3G2B


ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត

7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា