​គ​.​ជ​.​ប​៖ ពលរដ្ឋ​ចុះឈ្មោះ​បោះឆ្នោត​ថ្មី​មាន​ជាង ១.៤ លាន​នាក់

2017-08-15 16:50:00 5336 Views

 

អ្នក​ចុះឈ្មោះបោះ​ឆ្នោត​ថ្មី មាន ១,៤១២,១៤៩ នាក់​។  នេះ​បើតាម​តារាង​ស្ថិតិ​ប៉ាន់ស្មាន​របស់ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​(​គ​.​ជ​.​ប​) ដែល​បានប្រកាស​នៅ​ថ្ងៃទី​១៥ ខែសីហា​នេះ​។

លោក ទេព នីថា អគ្គលេខាធិការ គ​.​ជ​.​ប បាន​ថ្លែងថា អ្នក​ចុះឈ្មោះបោះឆ្នោត​ថ្មី​ទាំងនេះ គឺជា​អ្នក​យុវជន ដែល​គ្រប់​អាយុ​បោះឆ្នោត អ្នក​ផ្លាស់ប្តូរ​ទីលំនៅ និង​អ្នក​មិនទាន់បាន​ចុះឈ្មោះ​បោះឆ្នោត​កាលពី​ការ​បោះឆ្នោះ​ឃុំ​/​សង្កាត់​។ ការ​ថ្លែង​របស់ លោក ទេព នីថា ធ្វើឡើង​នៅ​ទីស្តីការ គ​.​ជ​.​ប ក្នុង​ពិធី​ប្រកាស​ស្តីពី ការធ្វើ​បច្ចុប្បន្នភាព​បញ្ជី​បោះឆ្នោត និង​ការចុះឈ្មោះ​បោះឆ្នោត​ឆ្នាំ​២០១៧​។ លោក​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖«​ធម្មតា​ក្នុង​មួយឆ្នាំ កំណើន​យុវជន​គ្រប់​អាយុ​ចុះឈ្មោះ​បោះឆ្នោត​មាន​ប្រមាណ​៣០​ម៉ឺន​នាក់ ចំនួន​អ្នក​ផ្លាស់ប្តូរ​ទីលំនៅ​ចេញ និង​ពលរដ្ឋ​ដែល​មិនបាន​ចុះឈ្មោះ​កាល​ឆ្នាំ​២០១៦ ដែល​នៅសល់​ជាង​១​លាន​នាក់​»​។

ប្រភព៖សារព័ត៌មានថ្មីៗ

https://goo.gl/5EhBA3

    


ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត

7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា