សង្គម​ស៊ីវិល​សាទរ​ចំពោះ​ការ​លុប​ចោល​ឯកសារ​មិន​ប្រក្រតី​របស់​ជន​អន្តោប្រវេសន៍​នៅ​កម្ពុជា

2017-08-21 09:15:00 5382 Views

 

អង្គការ​សង្គម​ស៊ីវិល​ថ្លែង​សាទរ​ចំពោះ​ការ​សម្រេច​របស់​រដ្ឋាភិបាល​កម្ពុជា ដែល​បាន​សម្រេច​លុប​ចោល និង​ដក​ហូត​ឯកសារ​រដ្ឋបាល​មិន​ប្រក្រតី​របស់​ជន​បរទេស ដែល​កំពុង​រស់នៅ​កម្ពុជា។ សង្គម​ស៊ីវិល​ជឿជាក់​ថា បើ​សិន​ជា​រដ្ឋាភិបាល​អាច​អនុវត្ត​កិច្ចការ​នេះ​មាន​ប្រសិទ្ធភាព​មែន​នោះ កម្ពុជា នឹង​អាច​គ្រប់គ្រង​បញ្ហា​ជន​អន្តោប្រវេសន៍​បាន​កាន់​តែ​ប្រសើរ​នៅ​ពេល​ខាង​មុខ។អង្គការ​សង្គម​ស៊ីវិល​ចង់​ឃើញ​រដ្ឋាភិបាល​បង្ហាញ​ឆន្ទៈ​ពិតប្រាកដ​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ជន​អន្តោប្រវេសន៍​នៅ​ក្នុង​ប្រទេស តាម​រយៈ​ការ​អនុវត្ត​អនុក្រឹត្យ​របស់​ខ្លួន​ឲ្យ​បាន​ត្រឹមត្រូវ និង​មាន​ប្រសិទ្ធភាព។ប្រធាន​អង្គការ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា (ANSA) លោក សន ជ័យ ថ្លែង​នៅ​ថ្ងៃ​ទី​២០ សីហា ថា​ការ​លុប​ចោល និង​ដក​ហូត​ឯកសារ​មិន​ប្រក្រតី​ដែល​ជន​បរទេស​កំពុង​ប្រើប្រាស់ គឺ​ជា​រឿង​ចាំបាច់ និង​មាន​ផល​ប្រយោជន៍​សម្រាប់​កម្ពុជា។

ប្រភព៖RFA

https://goo.gl/9ftoSk

 


ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត

7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា