មន្ត្រី​ CPP គាំទ្រ​ថា​ភូមិ​លោក​ ហេង សំរិន ស្ថិត​ក្នុង​ទឹកដី​វៀតណាម

2017-08-21 14:20:00 5374 Views

 

ខណៈ​សាធារណជន​កំពុង​រិះគន់​ប្រធាន​រាជបណ្ឌិត្យ​សភា​លោក សុខ ទូច ដែល​និយាយ​ថា​ភូមិកំណើត​របស់​លោក​ ហេង សំរិន ប្រធាន​រដ្ឋសភា​ស្ថិត​នៅ​ក្នុង​ទឹកដី​វៀតណាម មន្ត្រី​គណបក្ស​កាន់​អំណាច​បាន​ការពារ​ការ​លើក​ឡើង​នេះ​ដោយ​ថ្លែង​ថា​ការ​លើក​ឡើង​របស់​លោក សុខ ទូច គឺ​ត្រឹមត្រូវ​។អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​លោក សុខ ឥសាន និង​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​លោក​ ផៃ ស៊ីផាន បាន​ថ្លែង​កាលពី​ម្សិលមិញ​ថា​ការ​លើក​ឡើង​របស់​លោក សុខ ទូច ​គឺ​មិន​ខុស​ទេ​ពីព្រោះ​ភូមិ​របស់​លោក ហេង សំរិន ពិត​ជា​ស្ថិត​នៅ​ក្នុង​ទឹកដី​វៀតណាម​មែន បើ​យោង​តាម​ផែនទី​ខ្នាត ១/១០០.០០០ ដែល​ចេញ​ដោយ​ក្រុម​ភូមិសាស្ត្រ​ឥណ្ឌូចិន និង​រៀបចំ​ដោយ​អាណានិគម​បារាំង​។ លោក ឥសាន បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា​៖ «​ខ្សែ​ផែនទី​ដែល​រត់​នៅ​ខាង​លិច​នៃ​ផ្ទះ​របស់​លោក ហេង [​សំរិន​] វា​ជាក់ស្តែង​ដូច​នេះ​»​។ លោក​បន្ត​ថា​កាលពី​មុន​មិន​មាន​នរណា​គូស​ខ្សែ​ផែនទី​កាត់​កន្លែង​ណា​នោះ​ទេ ដោយសារ​ផែនទី​ខ្នាត​ ១/១០០.០០០ ដែល​ចេញ​ដោយ​អ្នក​ជំនាញ​បារាំង​មិន​ត្រូវ​បាន​ប្រើប្រាស់​សម្រាប់​ការ​គូសបន្ទាត់​ព្រំដែន​។

ប្រភព៖ភ្នំពេញប៉ុស្ដិ៍

https://goo.gl/NK4iYZ

 

 


ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត

7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា