សំណើ​បក្សប្រឆាំង ដែល​សុំ​កែ​ច្បាប់ ដើម្បី​ឲ្យ​មានការ​បោះឆ្នោត​នៅក្រៅ​ប្រទេស ត្រូវបាន​សភា​យកទៅ​ពិនិត្យ​

2017-08-22 10:45:00 5460 Views

 

គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា បាន​បើក​កិច្ចប្រជុំ​នៅ​ព្រឹក​ថ្ងៃទី​២១ ខែសីហា ឆ្នាំ​២0១៧​នេះ ដើម្បី​ពិភាក្សា លើ​សេចក្តីស្នើសុំ​កែប្រែ​ច្បាប់​ស្តីពី​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ ដែល​ស្នើ​ដោយ​គណបក្ស​សង្គ្រោះ​ជាតិ​។ ក្រោយ​បញ្ចប់​កិច្ចប្រជុំ គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា សម្រេច​បញ្ជូន​សេចក្តីស្នើសុំ​កែប្រែ​ច្បាប់​នេះ ទៅ​ឲ្យ​គណៈកម្មការ​នីតិកម្ម​និង​យុត្តិធម៌ ដើម្បី​សិក្សា​លម្អិត​។សេចក្តីប្រកាស​ព័ត៌មាន​របស់​រដ្ឋសភា ដែល​ចេញផ្សាយ​ក្រោយ​កិច្ចប្រជុំ បាន​ឲ្យ​ដឹងថា សេចក្តីស្នើសុំ​កែប្រែ​ច្បាប់​ខាងលើ នឹងត្រូវ​បញ្ជូន​ទៅកាន់​គណៈកម្មាធិការ​អចិន្ត្រៃយ៍​វិញ នៅពេល​គណៈកម្មការ​នីតិកម្ម​និង​យុត្តិធម៌ ពិនិត្យ​ចប់សព្វគ្រប់​។ ជា​នីតិវិធី គណៈកម្មាធិការ​អចិន្ត្រៃយ៍ នឹង​បើក​កិច្ចប្រជុំ​លើក​ទី​ពីរ ដើម្បី​បន្ត​ពិភាក្សា​និង​សម្រេច​ថា ត្រូវបញ្ជូន​សេចក្តីស្នើសុំ​កែប្រែ​ច្បាប់​នេះ ទៅកាន់​កិច្ចប្រជុំពេញអង្គ​នៃ​ដ្ឋ​សភា ឬ​យ៉ាងណា​។​

ប្រភព៖​សារព័ត៌មាន​ថ្មីៗ

https://goo.gl/zGkSZn



ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត

7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា