លោក សុខ ឥសាន៖ បន្ទប់ស្ថានការណ៍ គឺជាអង្គកាចាត់តាំង មួយចំឡែក ចង់ធ្វើសកម្មភាព មិនទទួលខុសត្រូវ

2017-08-23 09:50:00 5406 Views

 

អ្នកនាំពាក្យគណបក្ស ប្រជាជនកម្ពុជា លោក សុខ ឥសាន បានចាត់ទុករបស់ដែលហៅថាបន្ទប់ស្ថានការណ៍នោះ គឺជាអង្គការចាត់តាំងមួយចំឡែកចង់ធ្វើសកម្មភាព ហេីយមិនទទួលខុសត្រូវ ដោយសារគ្មាន ការចុះបញ្ជី ការតម្កល់លក្ខន្តិកៈនៅក្រសួងមហាផ្ទៃ  ។ ប្រាប់ក្រុមអ្នកសារព័ត៌មាននាល្ងាចថ្ងៃទី២២ សីហានេះ លោក សុខ ឥសាន បានបញ្ជាក់ថា "បើចង់ធ្វើ សកម្មភាពស្របច្បាប់ ហេតុម៉្តេចមិនរំលាយចោលបណ្តាអង្គការទាំងប៉ុន្មាននោះទៅ ទុកធ្វើអីបើមិនប្រើដដែលនោះ។ បើរក្សាទុកបណ្តាអង្គការ ហើយមិនប្រើបែរជាមកប្រើរបស់ហៅថាបន្ទប់ស្ថានការណ៏ទៅវិញ តើមានន័យយ៉ាងម៉េច" ។ លោក សុខ ឥសាន ក៏បានធ្វើការប្រៀបធៀបផងដែរថា តើចង់យកគំរូតាម បន្ទប់ស្ថានការណ៍ នៅសេតវិមាន សម្រាប់តាមដានការតាមសម្លាប់ អូស្មាប៊ិន ឡាដិន ប្ញ ? ប្រទេសកម្ពុជា ជាប្រទេសមានឯករាជ្យ មាន អាធិបតេយ្យ និងបូរណភាពទឹកដី ជាប្រទេសនីតិរដ្ឋ មិនមែនប្រទេសអនាធិបតេយ្យ អាចឲ្យពួកសង្គមស៊ីវិលមួយចំនួនណានោះ មកធ្វើព្យុះ ភ្លៀងផ្គរបានជាដាច់ខាត។

ប្រភព៖សារព័ត៌មានដើមអម្ពិល

https://goo.gl/hPWSFi

 

 


ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត

7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា