CNRP សោកស្តាយ ចំពោះការបញ្ឈប់ ការផ្សាយ របស់ស្ថានីយ៍ វិទ្យុមហានគរ

2017-08-23 16:15:00 5414 Views

 

អ្នកនាំពាក្យ គណបក្សសង្គ្រោះជាតិ (CNRP) បានប្រកាសសោកស្តាយ ចំពោះចំណាត់ការ របស់ក្រសួងព័ត៌មាន ក្នុងការបញ្ឈប់ការផ្សារ របស់ស្ថានីយ៍វិទ្យុមហានគរ FM93.5 MHz ទំាងស្រុង ចាប់ពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៧ ខណៈវិទ្យុនេះ បានជួលផ្សាយកម្មវិធីព័ត៌មាន ទៅគណបក្សសង្រ្គោះជាតិ វិទ្យុអាស៊ីសេរី និងវិទ្យុវីអូអេ។ការប្រកាសសោកស្តាយ រហូតដល់គ្មានវាចានឹងថ្លែង របស់អ្នកនំាពាក្យ គណបក្សសង្គ្រោះជាតិ លោក យឹម សុវណ្ណ បានធ្វើឡើងនាថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៧ បន្ទាប់ពីនាយិកា គ្រប់គ្រងការផ្សាយវិទ្យុ មហានគរបានផ្ញើលិខិត ជូនដំណឹងអំពីការឈប់ផ្សាយ របស់វិទ្យុខ្លួន។លោក យឹម សុវណ្ណ បានសរសេរលើ បណ្តាញទំនាក់ទំនង សង្គមហ្វេសប៊ុកផ្លូវការ របស់លោក នៅថ្ងៃទី២៣ សីហា ថា “គ្មានវាចានឹងថ្លែង ក្រសួងព័ត៌មាន បានប្រកាសបញ្ឈប់ការផ្សាយ របស់ស្ថានីយវិទ្យុមហានគរ FM 93.5 ទូទាំងប្រទេស ចាប់ពីថ្ងៃនេះតទៅ”

ប្រភព៖សារព័ត៌មានដើមអម្ពិល

https://goo.gl/64hu6i


ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត

7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា