លោកនាយករដ្ឋមន្ត្រី​ ហ៊ុន សែន ច្រានចោលការទទួលខុសត្រូវព្រឹត្តិការណ៍បង្ហូរឈាមនៅផ្លូវវ៉េងស្រេង

2017-08-23 16:30:00 5366 Views

 

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសច្រានចោលការទទួលខុសត្រូវ ព្រឹត្តិការណ៍បង្ក្រាបក្រុ​​​ម​​​ក​ម្ម​ករដ៏​ប​ង្ហូរឈាម នៅផ្លូវវ៉េងស្រេង កាលពីជាង៣ឆ្នាំមុន ដោយថាករណីនេះ គួរតែចា​ប់មេដឹ​ក​នាំ​បក្ស​ប្រឆាំ​ងម​កផ្តន្ទាទោស។កាលពីថ្ងៃទី៣ខែមករាឆ្នាំ២០១៤ កម្មករយ៉ាងតិច៤នាក់ ត្រូវគេបាញ់សម្លាប់ ម្នាក់ទៀតបានបាត់ខ្លួន ជាង​៤០នាក់​ទៀតត្រូវគេអះអាងថា បានរងរបួស ក្រោយពីកងកម្លាំងបានបាញ់រះទៅលើក្រុមអ្នកតវ៉ា ហើយ​អ្ន​កតវ៉ាបានប្រើដុំថ្មគប់តបវិញ។ព្រឹត្តិការណ៍បង្ហូរឈាមនេះ ជំរុញឲ្យសហគមន៍ជាតិនិងអន្តរជាតិ ចេញសេចក្តីថ្លែងការណ៍ថ្កោលទោស និង​ទាមទារឲ្យរដ្ឋាភិបាលនាំខ្លួនអ្នកប្រើអាវុធបាញ់រះកម្មករ មកផ្តន្ទាទោស។ប៉ុន្តែ​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងក្នុងពិធីជួប​សំណះសំ​ណាលជាមួ​យក្រុមក​ម្មករ​ ក្នុងរាជធានីភ្នំ​ពេញ នាថ្ងៃ​ទី២​៣​ខែ​​សីហានេះថា មេដឹកនាំបក្ស​ប្រឆាំងទេ ដែលត្រូវ​ទទួលខុសត្រូវ​លើព្រឹត្តិកា​រណ៍ដែល​បាន​កើ​តឡើងកន្លងទៅនោះ។

ប្រភព៖VOD

https://goo.gl/5rTRca


ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត

7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា