លោក ហ៊ុន សែន៖ រដ្ឋាភិបាលប្រឹងណាស់បង្កើតលក្ខខណ្ឌការងារឲ្យពលរដ្ឋនៅក្រៅប្រទេស

2017-08-24 11:35:00 5353 Views

 

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អំពាវនាវឲ្យកម្មករកម្មការិនី ធ្វើការនៅក្រៅប្រទេសស្វែងយល់ពីការប្រឹងប្រែងរបស់រដ្ឋាភិបាល​ក្រោមការដឹកនាំរបស់លោកថា បានព្យាយាម​ក្នុងការចរចាជាមួយរដ្ឋាភិបាលនៃប្រទេសនានាបង្កើតលក្ខខណ្ឌការងារស្របច្បាប់ឲ្យពលរដ្ឋខ្មែរធ្វើ។​ថ្លែងនៅក្នុងពិធីជួបជាមួយកម្មករនៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញកាលពីថ្ងៃពុធម្សិលមិញ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងថា កម្មករកម្មការិនីខ្មែរ កំពុងធ្វើការងារបានស្របច្បាប់នៅក្រៅប្រទេសពេលបច្ចុប្បន្នបាន គឺដោយសារមានការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាល។​លោកថ្លែងថា «រដ្ឋាភិបាលបានប្រឹងប្រែងធ្វើការងារណាស់ ដើម្បីបង្កើតលក្ខខណ្ឌការងារស្របច្បាប់​ ដើម្បីទទួលបានអត្ថប្រយោជន៍ការងារនៅក្នុងប្រទេសថៃ ប្រទេសម៉ាឡេស៊ី ដោយឡែកប្រទេសកូរ៉េខាងត្បូង យើងចរចាទៅពេលណាក៏ខ្ញុំស្នើសុំគេដែរ ជប៉ុនយើងបានបញ្ជូនទៅ៥ពាន់នាក់រួចទៅហើយ»

ប្រភព៖VOD

https://goo.gl/JGKXw5


ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត

7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា