GDP ចង់​ឃើញ​ស្ថានភាព​នយោបាយ​វិល​ទៅ​ធម្មតា​វិញ​មុន​ការ​បោះឆ្នោត​ជាតិ

2017-08-28 09:15:00 5321 Views

 

គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន (GDP) ព្រួយ​បារម្ភ​ថា តើ​ស្ថានភាព​នយោបាយ​ចុង​ក្រោយ​នេះ​អាច​ឲ្យ​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០១៨ ធ្វើ​ឡើង​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌​ដែរ​ឬ​ទេ? គណបក្ស​ថ្មី​នេះ​បាន​ស្នើ​ឲ្យ​បញ្ឈប់​រាល់​សកម្មភាព​គាប​សង្កត់ និង​ការ​វាយ​ប្រហារ​នានា​មក​លើ​គណបក្ស​នយោបាយ ព្រម​ទាំង​អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ ដើម្បី​ឲ្យ​ស្ថានភាព​នយោបាយ​វិល​មក​ដូច​ដើម​វិញ មុន​ការ​បោះឆ្នោត​ឈាន​មក​ដល់។បន្ទាប់​ពី​ត្រូវ​បាន​សមាជិក​សមាជិកា​បោះឆ្នោត​គាំទ្រ​ធ្វើ​ជា​ប្រធាន​គណបក្ស​ផ្លូវការ​នៅ​ក្នុង​សមាជ​ថ្នាក់​ជាតិ​របស់​គណបក្ស​លើក​ទី​១ ក្រោយ​ពី​បំពេញ​តួនាទី​ជា​ប្រធាន​គណបក្ស​បណ្ដោះអាសន្ន​អស់​រយៈពេល ២​ឆ្នាំ លោក យ៉េង វីរៈ ថ្លែង​នៅ​ក្នុង​សន្និសីទ​កាសែត​ថា ការ​អនុវត្ត​ចំណាត់ការ​នាំ​ឲ្យ​រឹតត្បិត​សិទ្ធិ​សេរីភាព​បញ្ចេញ​មតិ និង​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​ពិត​សម្រាប់​ពលរដ្ឋ គឺ​ជា​ការ​ខកខាន​ក្នុង​ការ​បំពេញ​កាតព្វកិច្ច​បម្រើ​ពលរដ្ឋ ក្នុង​នាម​ជា​អ្នក​តំណាង​ដែល​ទទួល​បាន​សេចក្ដី​ទុក​ចិត្ត​ពី​ពលរដ្ឋ។

ប្រភព៖RFA

https://goo.gl/GwA5qo


ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត

7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា