កាសែត​ខេមបូឌា​ដេលី​ថា រដ្ឋាភិបាល​កម្ពុជា​កំពុង​វាយ​ប្រហារ​សេរីភាព​សារព័ត៌មាន

2017-08-28 11:05:00 5343 Views

 

ស្ថាប័ន​ព័ត៌មាន ឌឹ ខេមបូឌា ដេលី (The Cambodia Daily) ថ្លែង​ថា សេរីភាព​សារព័ត៌​មាននៅ​កម្ពុជា​​​កំពុង​ស្ថិត​ក្រោម​ការវាយ​ប្រហារ​ពី​សំណាក់​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ ដែល​ប៉ុន​ប៉ង​បិទ​ស្ថាប័ន​របស់​ខ្លួន។ការ​លើក​ឡើង​​​​របស់​សារព័ត៌មាន ឌឹ ខេមបូឌា ដេលី ដែល​ជា​កាសែត​ឯករាជ្យ​ចេញផ្សាយ​ជា​ភាសា​អង់គ្លេសនេះ ធ្វើ​ឡើង​តាម​រយៈ​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ ចេញ​ផ្សាយ​នៅ​ព្រឹក​ថ្ងៃទី ២៨ សីហា។ស្ថាប័ន​ព័ត៌មាន ឌឹ ខេមបូឌា ដេលី កំពុងរង​ការ​ចោទ​ប្រកាន់​ពី​អគ្គនាយកដ្ឋាន​ពន្ធដារ​ថា បាន​ជំពាក់​ថ្លៃ​ពន្ធ​​រយៈពេល​ ១០ ឆ្នាំ គឺតាំង​ពី​ឆ្នាំ ២០០៧ ដល់​ ២០១៦ ដែល​គិត​ជា​ទឹក​ប្រាក់​ប្រហែល​ ៦ លាន ៣​សែន​ដុល្លារ​អាមេរិក។អគ្គនាយក​ដ្ឋាន​ពន្ធដារ​បាន​ដាក់​ឱសានវាទ​ឱ្យ​កាសែត​នេះ​សងថ្លៃ​ពន្ធ​ទាំង​នោះ ត្រឹម​ថ្ងៃ​ទី​០៤ ខែ​ កញ្ញា ខាង​មុខ​នេះ។ បើផុត​ឱសានវាត​ហើយ ខេមបូឌា ដេលី ​នៅ​តែ​មិន​ព្រម​បង់ទេ​នោះ ស្ថាប័ន​នេះ​នឹង​ប្រឈម​ការ​រឹប​អូសយក​ទ្រព្យ​សម្បត្តិ និង​ឈាន​ដល់​ការ​បិទ​អាជីវកម្ម​ទាំង​ស្រុង​តែ​ម្តង។

ប្រភព៖RFA

https://goo.gl/4WSL88


ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត

7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា