CNRP បន្តអំពាវនាវ ដល់ពលរដ្ឋគ្រប់អាយុ ទៅចុះឈ្មោះបោះឆ្នោត

2017-08-28 14:20:00 5333 Views

 

លោក កឹម សុខាប្រធានគណបក្សសង្គ្រោះជាតិ បានអះអាង ថាគណ បក្សសង្គ្រោះជាតិ បានត្រៀមខ្លួនរួចជាស្រេចហើយ ក្នុងការចូលរួមបោះឆ្នោតជ្រើសតំាងអ្នកតំណាងរាស្ត្រ ឆ្នាំ២០១៨ និងបន្តអំពាវនាវដល់ពលរដ្ឋគ្រប់អាយុ ទៅចុះឈ្មោះបោះឆ្នោតឲ្យបានគ្រប់ៗគ្នា ។តាមរយៈវីអីឃ្លីបប្រមាណជិត២នាទី ដែលបង្ហោះលើបណ្តាញសង្គមហ្វេសប៊ុកនៅថ្ងៃទី២៨ សីហា ឆ្នាំ២០១៧នេះ លោកកឹម សុខា បានលើកឡើងថាគណបក្សសង្គ្រោះជាតិ បានត្រៀមខ្លួនរួចជា ស្រេចរួចហើយ ដើម្បីធ្វើដំណើរទៅបោះឆ្នោត។លោកបញ្ជាក់ថា« គណបក្សសង្គ្រោះ ជាតិយល់ឃើញថាមាន តែការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និង យុត្តិធម៌នោះទេ ដែលឆ្លុះបញ្ចាំងពីឆន្ទៈរបស់ពលរដ្ឋនេះហើយ ដែលនាំឲ្យកម្ពុជាមានសន្តិភាព មានការ​អភិវឌ្ឍន៍ពិត និងមានយុត្តិធម៌សម្រាប់អ្នកទំាងអស់គ្នា។លោក បន្ថែមថា ក្នុងនាមគណបក្សសង្គ្រោះជាតិ និងក្នុងនាមលោកផ្ទាល់សូមអំពាវនាវដល់ពល រដ្ឋខ្មែរដែលមានសិទ្ធិបោះឆ្នោត អញ្ជើញនិងនិមន្តទៅចុះឈ្មោះបោះឆ្នោត ឲ្យបានគ្រប់គ្នា ដែល គណៈ កម្មការជាតិរៀបចំការបោះឆ្នោតបានកំណត់ រយៈពេល៧០ថ្ងៃ ដែលគិតចាប់ពីថ្ងៃ ១ខែកញ្ញា រហូតដល់ ថ្ងៃទី៩ខែវិច្ឆិកាឆ្នាំ២០១៧ ។

ប្រភព៖សារព័ត៌មានដើមអម្ពិល

https://goo.gl/ZhBQHY


ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត

7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា