កំពូល​ពន្យារ​រឿង​ចៅ​សង្កាត់ CNRP សុំ​នៅ​ក្រៅ​ឃុំ

2017-08-29 15:10:00 5520 Views

 

ឈរ​នៅ​ក្នុង​រង្វង់​ក្រចក​សេះ​នៅ​ក្នុង​សវនាការ​តុលាការ​កំពូល​កាល​ពី​ថ្ងៃ​ម្សិលមិញ បេក្ខជន​ជាប់​ឆ្នោត​ពី​គណបក្ស​សង្គ្រោះ​ជាតិ​លោក ចៅ​ វាសនា បាន​ស្នើ​ដល់​តុលាការ​កំពូល​ឲ្យ​ដោះ​លែង​ខ្លួន​បាន​នៅ​ក្រៅ​ឃុំ​បណ្តោះ​អាសន្ន​ក្នុង​បណ្តឹង​សុំ​នៅ​ក្រៅ​ឃុំ​ពាក់​ព័ន្ធ​ការ​ចូល​រួម​បាតុកម្ម​របស់​ក្រុម​កម្មករ​អូស​រទេះ​នៅ​ក្រុង​ប៉ោយប៉ែត ​កាល​ពី​ឆ្នាំ​ ២០១៥។ប៉ុន្តែ​សាល​ដីកា​នេះ​មិន​ត្រូវ​បាន​ប្រកាស​ភ្លាមៗ ក្រោយ​ពី​បញ្ចប់​សវនាការ​នោះ​ទេ ដោយ​សំណុំ​រឿង​នេះ​នឹង​ត្រូវ​ប្រកាស​សាល​ដីកា​នៅ​ថ្ងៃ​ទី​ ៤ កញ្ញាដោយ​បាន​ផ្តល់​សិទ្ធិ​ទៅ​ឲ្យ​មេធាវី​ការពារ​ក្តី​ក្នុង​ការ​ពន្យល់​ពី​អង្គហេតុ នោះ​លោកចៅ វាសនា ដែល​ជា​ជន​ត្រូវ​ចោទ​ហាក់​មិន​បាន​និយាយ​អ្វី​ច្រើន​ទេ​នៅ​ក្នុង​បន្ទប់​សវនាការ និង​បាន​ថ្លែង​​ស្នើ​ទៅ​កាន់​ចៅក្រម​ថា៖ «ខ្ញុំ​ប្តឹង​មក​នេះ​ស្នើ​ដល់​តុលាការ​អនុញ្ញាត​ឲ្យ​ខ្ញុំ​បាន​នៅ​ក្រៅ​ឃុំ​ព្រោះ​ខ្ញុំ​មាន​ជំងឺ​ក្រួស​ក្នុង​ថង់​ប្រមាត់ ឡើង​ជាតិ​អាស៊ីត និង​ខ្វះ​កាល់ស្យូម ម្យ៉ាង​ខ្ញុំ​មាន​លំនៅឋាន​ពិត​ប្រាកដ​ និង​ជា​ចៅ​សង្កាត់​ផង។ ដូច្នេះ ខ្ញុំ​ស្នើ​ដល់​ចៅ​ក្រម​ដោះ​លែង​ខ្ញុំ​បាន​នៅ​ក្រៅ​ឃុំ​ ដើម្បី​ចេញ​ទៅ​ព្យាបាល​ជំងឺ»។

ប្រភព៖ភ្នំពេញប៉ុស្ដិ៍

https://goo.gl/AMGv5K

 


ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត

7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា