បក្ស​ប្រឆាំង​បង្ហាញ​ជំហរ​មិន​តក់ស្លុត​ចំពោះ​ការ​ព្រមាន​ចុះ​ស៊ើប​អង្កេត​ហិរញ្ញវត្ថុ

2017-08-31 10:15:00 5338 Views

 

គណបក្ស​ប្រឆាំង​បង្ហាញ​ជំហរ​នឹងន និង​មិន​តក់ស្លុត​ចំពោះ​ការ​ព្រមាន​ចាត់​វិធានការ​តាម​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ ប្រឆាំង​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ក្រសួង​មហាផ្ទៃ គ្រោង​នឹង​ចុះ​ស៊ើប​អង្កេត​ណា​មួយ​នោះ​ទេ។ ការ​បើក​ផ្លូវ​ដែល​នាំ​ឲ្យ​ក្រសួង​មហាផ្ទៃ យល់​ឃើញ​ថា​អាច​មាន​តម្រុយ​ដែល​ឈាន​ទៅ​ដល់​ការ​ពិនិត្យ​ពី​ហិរញ្ញវត្ថុ​របស់​គណបក្ស​ប្រឆាំង​ជា​លើក​ដំបូង​នេះ ត្រូវ​បាន​អ្នក​វិភាគ​មើល​ឃើញ​ថា នេះ​ជា​សញ្ញា​គ្រោះថ្នាក់​បំផុត​សម្រាប់​កម្ពុជា ប្រសិន​បើ​ឈាន​ទៅ​រក​ការ​បិទ​ទ្វារ​បក្ស​ប្រឆាំង​មែន។អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ អះអាង​ថា ក្នុង​ដំណាក់កាល​នេះ ផ្នែក​រដ្ឋបាល​នៃ​ក្រសួង​មហាផ្ទៃ បាន​ស្នើ​ទៅ​អគ្គស្នងការ​នគរបាល​ជាតិ​រួច​ហើយ​ដែរ ដើម្បី​ស្នើ​ឲ្យ​ចុះ​ត្រួត​ពិនិត្យ និង​បើក​ការ​ស៊ើប​អង្កេត​ពី​ហិរញ្ញវត្ថុ​របស់​គណបក្ស​ប្រឆាំង ដែល​សង្ស័យ​ថា​អាច​មាន​លុយ​មិន​ប្រក្រតី​ពី​បរទេស ដែល​គណបក្ស​នេះ​អនុវត្ត​ផ្ទុយ​ពី​ច្បាប់​ស្ដីពី​វិសោធនកម្ម​ច្បាប់​គណបក្ស​នយោបាយ។លោក ខៀវ សុភ័គ មន្ត្រី​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ អះអាង​នៅ​ថ្ងៃ​ទី​៣០ សីហា ថា ការ​អនុវត្ត​ទៅ​តាម​ច្បាប់​នេះ​ពុំ​មែន​សុខៗ ក្រសួង​មហាផ្ទៃ ចេះ​តែ​នឹក​ឃើញ​ទេ ហើយ​អ្វី​ដែល​ក្រសួង​មហាផ្ទៃ ស្នើ​គោលការណ៍​នេះ​ឡើង គឺ​មាន​តម្រុយ​ដែល​គួរ​ឲ្យ​សង្ស័យ​ដូច​ការ​ចុះ​ផ្សាយ​របស់​កាសែត​ក្នុង​ស្រុក​ថ្មីៗ​នេះ។

ប្រភព៖RFA

https://goo.gl/di6phR

 


ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត

7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា