ក្រសួងមហាផ្ទៃ ព្រមាន​ចាត់វិធានការ​លើ​បក្ស​ចំនួន​១១ បើ​មិន​បំពេញ​កាតព្វកិច្ច​ឲ្យ​បាន​ត្រឹមត្រូវ​

2017-08-31 10:35:00 5348 Views

 

គណបក្ស​ចំនួន​១១ ដែល​មិនទាន់បាន​បំពេញ​កាតព្វកិច្ច​ឲ្យ​បាន​ត្រឹមត្រូវ តាមច្បាប់​ស្តីពី​គណបក្សនយោបាយ​នោះ នឹងត្រូវ​ប្រឈមមុខ​តាមផ្លូវ​ច្បាប់​។ នេះ​ជាការ​ព្រមាន​របស់​ក្រសួងមហាផ្ទៃ ។​ក្រសួងមហាផ្ទៃ បាន​ផ្ញើលិខិត​ទៅកាន់​គណបក្ស​ចំនួន​១១ ដើម្បី​ឲ្យ​បំពេញ​កា​ព្វ​កិច្ច ឲ្យ​ស្របទៅតាម​ច្បាប់​ស្តីពី​គណបក្សនយោបាយ​។ គណបក្ស​ទាំង​១១​នោះ ដែល​ក្រសួងមហាផ្ទៃ​ព្រមាន​ចាត់វិធានការ​នោះ រួមមាន​គណបក្ស សម រង្ស៊ី គណបក្ស​ហ្វ៊ុនស៊ិនប៉ិច គណបក្ស​អំណាច​ខ្មែរ គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ គណបក្ស​ខ្មែរ​អង្គរ គណបក្ស​ប្រជាធិបតេយ្យ​ខ្មែរ គណបក្ស​សង្គម​ប្រជាធិបតេយ្យ គណបក្ស​មហានគរ គណបក្ស​រណសិរ្ស​សង្គម​ជាតិនិយម គណបក្ស​កសាង​ជាតិ និង​គណបក្ស​ប្រជាធិបតេយ្យ​សេរី​សង្គ្រោះ​ជាតិ​។លិខិត​ដែល​ចុះហត្ថលេខា​ដោយ​សម្តេច ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ នៅ​ថ្ងៃទី​២៩ ខែសីហា ឆ្នាំ​២0១៧ បាន​តម្រូវ​ឲ្យ​គណបក្ស សម រង្ស៊ី ផ្តូ​រ​ឈ្មោះ​ចេញ​។ ចំណែក គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ក្រសួងមហាផ្ទៃ តម្រូវ​ឲ្យ​ផ្លាស់ប្តូ​រសញ្ញា​សម្គាល់ (LOGO)​។

ប្រភព៖សារព័ត៌មានថ្មីៗ

https://goo.gl/zh7rsE


ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត

7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា