អ្នកនាំពាក្យបក្សកាន់អំណាច ផ្តាំទៅគណបក្សខ្លះ កុំឲ្យតាំងខ្លួនជាតួឯក ចំពោះវត្តមាន ក្នុងដំណើរការបោះឆ្នោត

2017-09-01 09:25:00 5365 Views

 

 លោក សុខ ឥសាន អ្នកនាំពាក្យ គណបក្សប្រជាជនកម្ពុជា (CPP) បានអះអាងថា គណបក្សណាដែលតាំងខ្លួនឯងជាតួឯក បើអត់ពីខ្លួនទៅ គេដទៃទៀតក៏អាចរស់បាន ហើយអាចដំណើរការបោះឆ្នោតបានដែរ កុំច្រឡំឲ្យសោះ។លោក សុខ ឥសាន បានថ្លែងតាមរយៈសារអេឡិចត្រូនិច តេឡាក្រាម (Telagram) នៅរាត្រីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៧នេះថា "គណបក្សណាដែលតាំងខ្លួនឯងជាតួឯក បើអត់ពីខ្លួនទៅ មិនប្រជាធិបតេយ្យ  ការបោះឆ្នោតមិនដំណើរការបាន ដោយសេរី ត្រឹមត្រូវនិង យុត្តិធ៌មនោះ  គឺជាការយល់ច្រឡំហើយ។ គួរយល់ថា បើអត់ពីយើងទៅ គេដទៃទៀត ក៏អាចរស់បាន អាចដំណើរការបោះឆ្នោតបានដែរ កុំច្រឡំឲ្យសោះ"។អ្នកនាំពាក្យបក្សកាន់អំណាចរូបនេះ បានលើកឡើងចោទបែបសំណួរថា តើកម្ពុជារកគណបក្សនយោបាយបាន ប្ញ មិនបាន? ព្រះរាជាណាចក្រកម្ពុជា ប្រកាន់របបនយោបាយប្រជាធិបតេយ្យ សេរីពហុបក្ស។ ប្រជាពលរដ្ឋខ្មែរមានសិទ្ធិទូលំទូលាយ​ ក្នុងការបង្កើតគណបក្សនយោបាយ សមាគមនិងអង្គការមិនមែន រដ្ឋាភិបាល។ 

ប្រភព៖សារព័ត៌មានដើមអម្ពិល

https://goo.gl/ZiBFjd

 

 

 


ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត

7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា