សមាជិក​សភា​អាស៊ាន​បន្ត​ទទូច​ឲ្យ​រដ្ឋាភិបាល​បញ្ឈប់​ការ​បង្ក្រាប​លើ​សំឡេង​រិះគន់

2017-09-01 10:45:00 5375 Views

 

ខណៈ​ដែល​រដ្ឋាភិបាល​កម្ពុជា ហាក់​មិន​បង្អង់​ដៃ​ចាត់​វិធានការ​ផ្លូវ​ច្បាប់​លើ​អង្គការ​ក្រៅ​រដ្ឋាភិបាល និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​រិះគន់​រដ្ឋាភិបាល សមាជិក​សភា​អាស៊ាន​សម្រាប់​សិទ្ធិមនុស្ស​បន្ត​ទទូច​ឲ្យ​រដ្ឋាភិបាល​បញ្ឈប់​ការ​បង្ក្រាប​លើ​សំឡេង​រិះគន់​ទាំង​អស់​នេះ។ ស្ថាប័ន​នេះ​រិះគន់​ចំណាត់​ការ​របស់​រដ្ឋាភិបាល​ថា កំពុង​ធ្វើ​ឲ្យ​ប្រជាធិបតេយ្យ​កម្ពុជា ដើរ​ថយ​ក្រោយ។

​នេះ​ជា​លើក​ទី​២​ហើយ​ដែល​សមាជិក​សភា​អាស៊ាន​សម្រាប់​សិទ្ធិមនុស្ស ចេញ​មុខ​រិះគន់​ចំណាត់​ការ​របស់​រដ្ឋាភិបាល តាំង​ពី​ពេល​រដ្ឋាភិបាល​បាន​បញ្ជា​ឲ្យ​បិទ​ទ្វារ​វិទ្យាស្ថាន​ជាតិ​ប្រជាធិបតេយ្យ (NDI) កាលពី​ថ្ងៃ​ទី​២៣ ខែ​សីហា មក។ក្នុង​សេចក្ដី​ថ្លែងការណ៍​ផ្សព្វផ្សាយ​នៅ​ថ្ងៃ​ទី​៣១ ខែ​សីហា សមាជិក​សភា​អាស៊ាន​សម្រាប់​សិទ្ធិមនុស្ស លើក​ឡើង​ថា សមាជិក​សភា​មក​ពី​​គ្រប់​ប្រទេស​សមាជិក​អាស៊ាន​ទាំង​អស់ កំពុង​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ពី​ស្ថានភាព​សិទ្ធិមនុស្ស​កាន់តែ​ដុនដាប​នៅ​កម្ពុជា។

ប្រភព៖RFA

https://goo.gl/MaQpdd

 


ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត

7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា