ពីរ​ខែ​ចុងក្រោយ មេបក្ស​៣​នាក់​ត្រូវបាន​ចាប់ខ្លួន​ជា​បន្តបន្ទាប់ ក្រោម​បទចោទប្រកាន់​ផ្សេងៗ​គ្នា​

2017-09-04 09:35:00 5390 Views

 

បន្ទាប់ពី​លោក ញឹក ប៊ុនឆៃ ប្រធាន​គណបក្ស​ខ្មែរ​រួបរួម​ជាតិ លោក សួន សេរី​រដ្ឋា ប្រធាន​គណបក្ស​អំណាច​ខ្មែរ លោក កឹម សុខា គឺជា​ប្រធាន​គណបក្សនយោបាយ​ទី​បី​ដែល​ត្រូវបាន​ចាប់ខ្លួន​នា​រយៈពេល​២​ខែ​ចុង​ក្រោយនេះ​។ ទោះបីជា​យ៉ាងណាក៏ដោយ អ្នកនយោបាយ​ទាំងបី ត្រូវបាន​ចាប់ខ្លួន​ក្រោម​បទចោទប្រកាន់​ផ្សេងៗ ដោយ​មិនមាន​អ្វី​ជាប់​ពាក់ព័ន្ធ​នឹង​គ្នា​នោះឡើយ​។​លោក ញឹក ប៊ុនឆៃ ប្រធាន​គណបក្ស​ខ្មែរ​រួបរួម​ជាតិ ត្រូវបាន​ចាប់ខ្លួន​កាលពី​ថ្ងៃទី​៣ ខែសីហា ពាក់ព័ន្ធ​នឹង​បទ​សមគំនិត​ពីបទ​ផលិត​គ្រឿងញៀន​នៅ​ខេត្តកំពង់ស្ពឺ កាលពី​អំឡុង​ឆ្នាំ​២០០៧​។ នៅ​ថ្ងៃទី​៦ ខែសីហា អតីត​មេទ័ព និង​ជា​ឧបនាយករដ្ឋមន្ត្រី​រូបនេះ ត្រូវបាន​អយ្យការ​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​ចោទប្រកាន់​ពីបទ​សមគំនិត​ផលិត​គ្រឿងញៀន និង​នាំចូល​សារធាតុ​ផ្សំ​គ្រឿងញៀន កាលពី​១០​ឆ្នាំមុន​។ ដោយឡែក លោក សួន សេរី​រដ្ឋា ប្រធាន​គណបក្ស​អំណាច​ខ្មែរ ត្រូវបាន​ចាប់ខ្លួន​កាលពី​ថ្ងៃទី​១៣ ខែសីហា បន្ទាប់ពី​លោក​បាន​សរសេរ​នៅលើ​គណនី​ហ្វេ​ស​ប៊ុ​ក ដែលមាន​អត្ថន័យ​រិះគន់​ការពង្រាយ​កងទ័ព​នៅ​តំបន់​ព្រំដែន​កម្ពុជា​-​ឡាវ​។ចុងក្រោយ​នេះ លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិត្រូវបាន​ចាប់ខ្លួន​កាលពី​ពាក់​កណ្តាលអធ្រាត្រ​ឈានចូល​ថ្ងៃទី​៣ ខែកញ្ញា​។

ប្រភព៖សារព័ត៌មានថ្មីៗ

https://goo.gl/UrqEgb


ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត

7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា