តុលាការ​ខេត្ត​ប៉ៃលិន​កោះ​ហៅ​ជំទប់​ទី​២​បក្ស​ប្រឆាំង​រឿង​ប្ដឹង​លុប​ឈ្មោះ​ជន​បរទេស​ពី​បញ្ជី​បោះឆ្នោត

2017-09-05 11:05:00 5341 Views

 

ព្រះរាជអាជ្ញា​រង​នៃ​សាលា​ដំបូង​ខែត្រ​ប៉ៃលិន កោះ​ហៅ​ជំទប់​ទី​ពីរ​ម្នាក់​នៃ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ស្រុក​សាលាក្រៅ ឲ្យ​ចូល​បំភ្លឺ​ជា​ជន​សង្ស័យ​ក្នុង​សំណុំ​រឿង​បរិហារ​កេរ្តិ៍​ប្រជាពលរដ្ឋ។ មន្ត្រី​គណបក្ស​ប្រឆាំង​រូប​នេះ​អះអាង​ថា ដីកា​កោះ​នេះ​ជា​សំណុំ​រឿង​ចាស់ ដែល​លោក​បាន​ប្ដឹង​ទៅ​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​ខេត្ត​នេះ ដើម្បី​ស្នើ​ឲ្យ​ពិនិត្យ និង​លុប​ឈ្មោះ​ជន​បរទេស​ចំនួន ២​នាក់​ចេញ​ពី​បញ្ជី​ឈ្មោះ​បោះឆ្នោត​កាល​ពី​ឆ្នាំ​២០១៦ កន្លង​ទៅ។មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ខេត្ត​ប៉ៃលិន ហៅ​ដីកា​កោះ​របស់​តុលាការ​នេះ​ថា​ជា​ការ​គំរាម​កំហែង​នយោបាយ​មក​លើ​ខ្លួន នៅ​មុន​ការ​បោះឆ្នោត​ជ្រើសរើស​សមាជិក​ព្រឹទ្ធសភា។ជំទប់​ទី​២ ឃុំ​សាលាក្រៅ នៃ​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ូច សាវុធ ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​៤ កញ្ញា ថា លោក​បាន​ចុះ​ហត្ថលេខា​បដិសេធ​នឹង​ដីកា​នោះ រួច​បញ្ជូន​ទៅ​តុលាការ​វិញ​តាម​រយៈ​ប៉ូលិស​ប៉ុស្តិ៍​ឃុំ​សាលាក្រៅ ភ្លាមៗ ក្រោយ​ពី​លោក​ពិនិត្យ​ឃើញ​ថា ក្នុង​ដីកា​សរសេរ​ខុស​ទីលំនៅ។ លោក​ថា​នេះ​ជា​លើក​ទី​ពីរ​ហើយ​ដែល​លោក​ចុះ​ហត្ថលេខា​បញ្ជូន​ដីកា ដែល​សរសេរ​ខុស​អាសយដ្ឋាន​ត្រឡប់​ទៅ​សាលា​ដំបូង​ខេត្ត​ប៉ៃលិន នោះ៖ «ខ្ញុំ​សំណូមពរ​ឲ្យ​តុលាការ​ទម្លាក់​ការ​ចោទ​ប្រកាន់​នេះ​ចោល កុំ​មាន​តទៅទៀត ពីព្រោះ​ខ្ញុំ​ធ្វើ​ការងារ​នេះ​ដើម្បី​ជា​ប្រយោជន៍​រួម​របស់​ប្រទេស​ជាតិ ដោយ​ពុំ​មែន​ជា​ប្រយោជន៍​ផ្ទាល់​ខ្លួន​របស់​ខ្ញុំ​ឡើយ»

ប្រភព៖RFA

https://goo.gl/HBE1W3

 


ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត

7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា