មន្ត្រី គ.ជ.ប ថា ការ​ចាប់​ខ្លួន​មិន​ប៉ះពាល់​ដល់​ដំណើរ​ការ​បោះ​ឆ្នោត

2017-09-05 00:00:00 5472 Views

 

មន្ត្រី​គណៈកម្មការ​ជាតិ​រៀប​ចំ​ការ​បោះឆ្នោត (គ.ជ.ប) បាន​អះ​អាង​ថា ដំណើរ​ការ​បោះ​ឆ្នោត​នឹង​មិន​រង​ការ​ប៉ះ​ពាល់​ទេ បើ​ទោះ​ជា​មាន​ការ​ចាប់​ខ្លួន​មេដឹកនាំ​គណបក្ស​មួយ​ចំនួន​ដាក់​ពន្ធនាគារ​ក្ដី​ ប៉ុន្ដែ​អង្គការ​សង្គម​​ស៊ីវិល​និង​សហគមន៍​អន្តរជាតិ​បាន​មើល​ឃើញ​​ថា វា​នឹង​ធ្វើ​ឲ្យ​ដំណើរការ​បោះ​ឆ្នោត​ពុំ​មាន​ភាព​សេរី​និង យុត្តិធម៌។លោក ហង្ស ពុទ្ធា អ្នក​នាំ​ពាក្យ (គ.ជ.ប) បាន​ឲ្យ​ដឹង​កាល​ពី​ម្សិលមិញ​ថា គ.ជ.ប មាន​តួនាទី​ទទួល​ខុស​ត្រូវ​ក្នុង​ការ​អនុវត្ត​ច្បាប់​និង​ការ​រៀប​ចំ​តាម​នីតិវិធី​រៀប​ចំ​ការ​បោះឆ្នោត​ឲ្យ​ប្រព្រឹត្ត​ទៅ​បាន​រលូន។ ដូច្នេះ បើ​ទោះ​បី​ជា​មាន​ការ​ចាប់​ខ្លួន​មេដឹកនាំ​គណបក្ស​មួយ​ចំនួន​ក៏​ដោយ ក៏វា​មិន​មែន​ជា​ហេតុ​ផល​រារាំង​ដំណើរ​ការ​នៃ​ការ បោះ​ឆ្នោត​ដែរ។លោក​បញ្ជាក់​ថា៖ «ហេតុការណ៍​ដែល​បាន​កើត​ឡើង​កាល​ពី​ពេល​ថ្មីៗ​នេះ គ.ជ.ប មិន​អាច​ទទួលខុ​សត្រូវ​បាន​ទេ តែ​ការ​ងារ​របស់ គ.ជ.ប គឺ​ជា​ការងារ​បច្ចេក​ទេស ហើយ​ការ​ប្រកួត​ប្រជែង​ដោយ​ប្រើ​ភាសា​របស់​អ្នក​នយោបាយ​ថា ប៉ះ ឬ​មិន​ប៉ះ វា​ជា​រឿង​មួយ​ផ្សេង​ទៀត តែ គ.ជ.ប នៅ​តែ​ប្រព្រឹត្ត​ទៅ​ជា​ធម្មតា និង​ដោយ​រលូន​តាម​នីតិ​វិធី​នៃ​ច្បាប់​បោះ​ឆ្នោត​ដដែល»។

ប្រភព៖ភ្នំពេញប៉ុស្ដិ៍

https://goo.gl/MPkMR7


ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត

7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា