ករណី​លោក កឹម សុខា​៖ ចិន​គាំទ្រ​ចំណាត់​ការកម្ពុជា​ក្នុង​ការរក្សា​ស្ថិរភាព និង​សន្តិសុខ​ជាតិ​

2017-09-05 11:35:00 5332 Views

 

រដ្ឋាភិបាល​ក្រុង​ប៉េកាំង បានបង្ហាញ​ជំហរ​ខ្លួន​គាំទ្រ​ចំណាត់ការ​របស់​រដ្ឋាភិបាល​កម្ពុជា​ក្នុងការ​ដោះស្រាយ​បញ្ហា​សន្តិសុខ និង​ស្ថិរភាព​ដោយ​ចាប់ខ្លួន​លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​កន្លង​មកពាក់ព័ន្ធ​ទោស​ក្បត់ជាតិ​។ ចិន​ក៏​បញ្ជាក់​ឡើងវិញ​ថា​ខ្លួន​គាំទ្រ​ការអភិវឌ្ឍ​របស់​កម្ពុ​ជា​ដែល​ស្របតាម​ស្ថានភាព​ជាក់ស្តែង​ក្នុងស្រុក​របស់ខ្លួន​។​ទីក្រុង​ប៉េកាំង ថ្ងៃ​ចន្ទ​ទី ៤ ខែកញ្ញា  អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន​លោក Geng Shuang បាន​លើកឡើងថា ចិន​គាំទ្រ​រដ្ឋាភិបាល​កម្ពុជា​ក្នុង​ការរក្សាសន្តិសុខ ស្ថិរភាព​និង​សន្តិភាព​ក្នុងប្រទេស​។ អ្នកនាំពាក្យ​ឆ្លើយ​បែបនេះ​ក្នុង​សន្និសីទកាសែត​ប្រចាំថ្ងៃ ពេល​អ្នកកាសែត​ចោទសួរ​ពី​ជំហរ​របស់​ចិន ជុំវិញ​ការចាប់ខ្លួន​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ឯកឧត្តម កឹម សុខា កន្លងមក​។​អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន​ខាងលើ​បាន​ថ្លែង​ដូច្នេះ​៖ «​យើង​បាន​កត់សម្គាល់ឃើញ​ព័ត៌មាន​នេះដែរ​។ ជា​អ្នកជិតខាង​ល្អ ជា​មិត្ត ជា​ដៃគូ និង​បង​ប្អួ​ន​របស់​កម្ពុជា ភាគី​ចិន​តែងតែ​គាំទ្រ​ការអភិវឌ្ឍ​របស់​កម្ពុ​ជា​ដែល​ស្របតាម​លក្ខខណ្ឌ​ក្នុងស្រុក​របស់ខ្លួន និង​ការប្រឹងប្រែង​របស់​រដ្ឋា​ភិ​បាល​កម្ពុជា​ក្នុង​ការរក្សាសន្តិសុខ​ជាតិ និង​ស្ថិរភាព​ផងដែរ​»​។​

ប្រភព៖សារព័ត៌មានថ្មីៗ

https://goo.gl/ongSAE

 


ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត

7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា