កងអង្គរក្ស​ បង្ហាញ​សាច់​ដុំ​ក្នុង​ខួប​ ៩ ឆ្នាំ ដើម្បី​ការពារ​លោក ហ៊ុន សែន

2017-09-05 11:55:00 5327 Views

 

កង​អង្គ​រក្ស​ផ្ទាល់​របស់​លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន បាន​ប្រារព្ធ​ខួប​ទី ៩ នៃ​ការ​បង្កើត​អគ្គបញ្ជា​ការដ្ឋាន​អង្គរក្ស​កាល​ពី​ម្សិល​មិញ ​ដោយ​មេដឹក​នាំ​​នៃ​អង្គភាព​នេះ បាន​សរសើរ​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន ​សែន នៅ​ចំពោះ​មុខ​​កង​​ប្រដាប់​អាវុធ​ដែល​បំពាក់​ដោយ​អាវុធ រថក្រោះ ​បេអឹម រថពាស​​ដែក ហើយ​ក៏​បាន​ព្រមាន​ផង​ដែរ​ទៅ​គណបក្ស​ប្រឆាំង​ចំពោះ​ការ​តវ៉ា​​និង​បាតុកម្ម​ផ្សេងៗ ដែល​​បំពាន​ច្បាប់ កង​កម្លាំង​អង្គរក្ស​នឹង​​ចូល​រួម​ទប់​ស្កាត់​ដើម្បី​រក្សា​សណ្តាប់ធ្នាប់។ថ្លែង​នៅ​ទី​ស្នាក់​ការ​នៃ​អង្គភាព​នេះ​នៅ​ តាខ្មៅ ជិត​ផ្ទះ​របស់​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន មេបញ្ជាការ​​កង​អង្គ​រក្ស លោក ហ៊ីង ប៊ុនហៀង បាន​ឆ្លៀត​ឱកាស​នេះ​ថ្លែង​ដោយ​ផ្ទាល់​ទៅ​គណបក្ស​សង្គ្រោះជាតិ មួយ​ថ្ងៃ​បន្ទាប់​ពី​មាន​ការ​ថ្កោល​ទោស​​ពី​មជ្ឈដ្ឋាន​ជាច្រើន ចំពោះ​ការ​ចាប់​ខ្លួន​លោក កឹម សុខា ដែល​ជា​ប្រធាន​គណបក្ស​នេះ ពី​ «បទ​ក្បត់​ជាតិ»។

ប្រភព៖ភ្នំពេញប៉ុស្ដិ៍

https://goo.gl/aYsfyZ


ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត

7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា