ព្រះអ​​ង្គ​ម្ចា​ស់​ ​ស៊ីសុ​វ​​ត្ថិ​ ​ធ​ម្មិ​កោ​ ​ស្ម័គ្រ​ចិ​ត្ត​រួម​វា​សនា​ជា​មួ​យ​លោ​ក ​កឹ​ម​ ​សុខា​ ​ដោ​យមិ​ន​​ខ្លា​ច​មា​នគេ​ចោ​ទ​ថា​ ជា​ជ​ន​​ក្ប​ត់ជា​តិ

2017-09-11 10:05:00 5257 Views

​​​​​​​

អតីតលេខាផ្ទាល់របស់សម្ដេចព្រះបរមរតនកោដ្ឋ ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ បានមានបន្ទូលថា ព្រះអង្គស្ម័គ្រចិត្តរួមវាសនាជា មួយនឹងលោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិ ដោយមិនខ្លាចត្រូវគេចោទថា ជាជនក្បត់ជាតិដូចលោក កឹម សុខា ឡើយ ។ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ បានបញ្ជាក់ថា ព្រះអង្គបានធ្វើសកម្មភាពជាច្រើនជាមួយនឹងគណបក្សសង្រ្គោះជាតិ ជាពិសេសជាមួយនឹងលោក កឹម សុខា តែម្ដង ។ ជាមួយនឹងសារបែបឌឺដងខ្លះៗនៅលើហ្វេសប៊ុករបស់ព្រះអង្គកាលពីថ្ងៃទី៩កញ្ញា ម្សិលមិញ នេះ ព្រះអង្គម្ចាស់ក៏មានបន្ទូលបន្តថា ព្រះអង្គក៏អាចជាជនក្បត់ជាតិដូចលោក កឹម សុខា ដែរក៏មិនដឹង 
ពីព្រោះថា សកម្មភាពជា ច្រើនរបស់ព្រះអង្គបានចូលរួមជាមួយនឹងលោក កឹម សុខា ៖ « ប្រសិនបើ លោក កឹម សុខា
ជាជនក្បត់ជាតិ ខ្ញុំក៏ជាជនក្បត់ជាតិដែរ ព្រោះខ្ញុំបានរួមដំណើរជាមួយលោក ហើយក៏សុខចិត្ត រួមវាសនាជាមួយលោកផងដែរ
 » ។

ប្រភព៖VIM

https://goo.gl/eyUp3F


ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត

7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា