សមាជិក​សភា​គណបក្ស​សង្រ្គោះ​ជាតិ​ចំនួន​១៧​រូប បាន​ធ្វើ​ពហិការ​មិន​ចូល​រួម​កិច្ច​ប្រជុំ​រដ្ឋសភា​នៅ​ព្រឹក​មិញ​នេះ

2017-09-11 16:40:00 5296 Views

 

សមាជិក​សភា​គណបក្ស​សង្រ្គោះ​ជាតិ​ចំនួន​១៧​រូប បាន​ធ្វើ​ពហិការ​មិន​ចូល​រួម​កិច្ច​ប្រជុំ​រដ្ឋសភា​នៅ​ព្រឹក​មិញ​នេះ​ទេ ដោយ​ពួក​គេ​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ពន្ធនាគារ​ត្រពាំង​ផ្លុង ក្នុង​ខេត្ត​ត្បូង​ឃ្មុំ​វិញ។ គោល​បំណង​របស់​ក្រុម​តំណាង​រាស្រ្ត​គណបក្ស​ប្រឆាំង គឺ​ដើម្បី​ទៅ​សួរ​សុខ​ទុក្ខ និង​ឃ្លាំ​មើល​ស្ថានភាព​នៃ​ការ​ឃុំ​ខ្លួន​លោក កឹម សុខា ប៉ុន្តែ​ត្រូវ​បាន​អាជ្ញាធរ​រារាំង។ ទោះ​យ៉ាង​នេះ​ក្តី ក្រុម​សមាជិក​សភា​គណបក្ស​ប្រឆាំង​ដឹក​នាំ​ដោយ​លោក​ស្រី មូរ សុខហួរ បាន​សន្យា​ថា នឹង​បន្ត​មក​តវ៉ា​នៅ​មុខ​ពន្ធនាគារ​នេះ​នៅ​រៀង​រាល់​ថ្ងៃ​ច័ន្ទ ចាប់​ពី​ថ្ងៃ​នេះ​ត​ទៅ​ រហូត​ទាល់​តែ​មាន​ការ​ដោះ​លែង​លោក កឹម សុខា ហើយ​ថា គណបក្ស​នេះ​នឹង​មិន​ចូល​រួម​ការ​បោះ​ឆ្នោត​ជាតិ​នៅ​ឆ្នាំ​២០១៨​ទេ បើ​គ្មាន​ការ​ដោះ​លែង​លោក កឹម សុខា។ភ្ជាប់​ជាមួយ​លក្ខ័ណ្ឌ​មួយ​ចំនួន​ទៀត គណបក្ស​សង្រ្គោះ​ជាតិ​បាន​អះ​អាង​ថា គណបក្ស​នេះ នឹង​មិន​ចូល​រួម​ការ​បោះ​ឆ្នោត​ជាតិ​នៅ​ឆ្នាំ​២០១៨​នោះ​ទេ បើ​មិន​មាន​ការ​ដោះ​លែង​លោក កឹម សុខា ប្រធាន​គណបក្ស​ប្រឆាំង។

ប្រភព៖RFI

https://goo.gl/z7dTTx


ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត

7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា