តុលាការ​ពុំ​ទាន់​សម្រេច​ដោះលែង​ និង​លើក​លែង ​ការ​ចោទប្រកាន់​ លោក​ កឹម​ សុខា​ តាម​ការ​ស្នើ​សុំ​របស់​ក្រុម​មេធាវី​ទេ

2017-09-14 15:30:00 5266 Views

 

ក្រុម​មេធាវី បានធ្វើ​បណ្តឹង​ជំទាស់​ចំនួន​ពីរ ចំពោះ​ការចោទប្រកាន់​និង​ការឃុំខ្លួន លោកកឹម សុខា​។ បណ្តឹង​មួយ បានដាក់​ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ហើយ​បណ្តឹង​មួយទៀត  បាន​ទៅកាន់​សាលាឧទ្ធរណ៍ ដោយមាន​គោលបំណង​តែមួយ គឺ​ដើម្បី​ជួយ​លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ឲ្យ​បាន​នៅក្រៅ​ឃុំ​។ លោក សំ សុ​គង់ មេធាវី​មួយរូប ដែល​ការពារ​ក្តី​ឲ្យលោក កឹម សុខា ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា បណ្តឹង ដែល​ដាក់​ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ គឺ​ដើម្បី​ស្នើ​ឲ្យ​ទម្លាក់​ការចោទប្រកាន់​លើ​លោក កឹម សុខា​។ លោក បន្តថា ចំណែកឯ​បណ្តឹង​មួយទៀត ដែល​ដាក់​ទៅកាន់​សាលាឧទ្ធរណ៍ គឺ​ដើម្បី​សុំ​ជំទាស់​នឹង​ដីកា​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ ក្នុងការ​ឃុំខ្លួន​លោក កឹម សុខា​។ 
លោក សំ សុ​គង់ លើកឡើងថា ការចាប់ខ្លួន​ឯកឧត្តម កឹម សុខា ទាំង​ពាក់​កណ្តាលអធ្រាត្រ គឺជា​ប្រការ ដែល​ច្បាប់​ហាមឃាត់​។

ប្រភព៖សារព័ត៌មានថ្មីៗ

https://goo.gl/h6Cbyj


ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត

7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា