មន្រ្តីរដ្ឋាភិបាល វិទ្យុអាស៊ីសេរី អាចនឹងលែងមានវត្តមាននៅកម្ពុជា

2017-09-15 15:45:00 5587 Views

 

មន្ដ្រីរដ្ឋាភិបាលព្រមានថា វិទ្យុអាស៊ីសេរី ដែលប្រតិបត្តិការជិត២០ឆ្នាំនោះ នឹងលែងមានវត្តមានបន្ដទៀតនៅកម្ពុជា ប្រសិនបើស្ថានីយវិទ្យុមួយនេះ បន្ដប្រព្រឹត្តអំពើបំពានច្បាប់។ក្នុងសន្និសីទសារព័ត៌មាន នៅថ្ងៃសុក្រទី១៥សីហានេះ អ្នកនាំពាក្យក្រសួងព័ត៌មាន លោក អ៊ុក គឹមសេង ថ្លែងថា ការបិទការិយាល័យនៅទីក្រុងភ្នំពេញ គឺជាការសម្រេចចិត្តរបស់វិទ្យុអាស៊ីសេរីខ្លួនឯង បន្ទាប់ពីវិទ្យុមួយនេះ ខកខានមិនបានចុះបញ្ជី និងចុះឈ្មោះបើកការិយាល័យ ជាមួយក្រសួងព័ត៌មាន។​ឆ្លើយតបនឹងសំណួរអ្នកសារព័ត៌មាន លោក អ៊ុក គឹមសេង មានប្រសាសន៍ថា ការបំបែកបុគ្គលិកឲ្យធ្វើការតាមផ្ទះនោះ លោកចោទថា វិទ្យុអាស៊ីសេរី កំពុងដើរលើផ្លូវងងឹត ខុសពីស្ថាប័នព័ត៌មានផ្សេងទៀត។លោក គឹមសេង ព្រមានថា បើសិនជា វិទ្យុមួយនេះ បន្ដសកម្មភាពខុសច្បាប់ទាំងនេះ គឺអាជ្ញាធរ និងក្រសួងពាក់ព័ន្ធ នឹងមានវិធានការតាមច្បាប់ ដោយមិនឲ្យ វិទ្យុអាស៊ីសេរី មានវត្តមានក្នុងប្រទេសកម្ពុជា។

ប្រភព៖VOD

https://goo.gl/12ejsQ


ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត

7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា