ក្រុមមេធាវី​លោក កឹម សុខា នឹង​ប្តឹង​សាទុក្ខ​ទៅ​កំពូល ​ដើម្បី​សុំ​ជំទាស់​នឹង​សាលាឧទ្ធរណ៍

2017-09-27 11:55:00 5182 Views

 

ប្រហែលជា​មិនយូរ​ទេ បណ្តឹងសាទុក្ខ​មួយ​របស់​សហ​មេធាវី ដែល​ការពារ​ក្តី​ឲ្យ​ឯកឧត្តម កឹម សុខា នឹង​ទៅដល់​តុលាការ​កំពូល​។ បណ្តឹងសាទុក្ខ​នេះ គឺ​ដើម្បី​សុំ​ជំទាស់​នឹង​សាលាឧទ្ធរណ៍ ដែល​យល់ស្រប​នឹង​សាលាដំបូង​រាជធានី​ភ្នំពេញ ក្នុងការ​ចាប់​និង​ឃុំខ្លួន​លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​។នៅ​ថ្ងៃទី​២៧ ខែកញ្ញា ឆ្នាំ​២0១៧ សហ​មេធាវី នឹង​ចាប់ផ្តើម​ជួបជុំគ្នា ដើម្បី​ពិភាក្សា​ក្នុង​ការដាក់​បណ្តឹងសាទុក្ខ​ទៅកាន់​តុលាការ​កំពូល​។ នេះ​ការអះអាង​របស់លោក សំ សុ​គង់ មេធាវី​មួយរូប​ក្នុងចំណោម​មេធាវី​ទាំង​ប្រាំបី​រូប ដែល​រួមគ្នា​ការពារ​ក្តី​ឲ្យលោក កឹម សុខា​។ 
លោក​មេធាវី​រូបនេះ និយាយ​ដូច្នេះ​ថា​៖«​យើង មិនអាច​ទទួលយកបាន​ទេ​។ យើង នឹងដាក់​បណ្តឹង​ឆាប់ៗ ទៅ​តុលាការ​កំពូល ដើម្បី​សុំ​ឲ្យ​ពិនិត្យ​ការសម្រេច​របស់​សាលាឧទ្ធរណ៍​ឡើងវិញ​»​។​

ប្រភព៖សារព័ត៌មានថ្មីៗ

https://goo.gl/FG23V2


 


ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត

7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា