លោក សុខ ឥសាន អ្នកនំាពាក្យ គណបក្សប្រជាជនកម្ពុជា បានលើកឡើងថា គ្មានអ្នកណាចង់រំលាយ គណបក្សសង្គ្រោះជាតិ ដែលជាបក្សប្រឆាំង ដ៏ធំនៅកម្ពុជានោះទេ បើគណបក្សនេះមិនធ្វើខុសច្បាប់។
លោក សុខ ឥសាន បានឲ្យដឹងតាមរយៈតេឡេក្រាម នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៧នេះថា ការប៉ុនប៉ងរំលាយគណបក្សប្រឆាំងនៅកម្ពុជា មានការលើកជាមតិ រិះគន់គណបក្សប្រជាជនកម្ពុជា ប៉ុនប៉ងរំលាយ គណបក្សប្រឆាំងដ៏ធំនៅកម្ពុជា ប៉ុន្តែការពិតជាក់ស្តែង មិនមានអ្នកណា ចង់រំលាយគណបក្សប្រឆាំងមួយនេះទេ ហើយក៏មិនអាចរំលាយបានដែរ បើសិនជាគណបក្សនេះ មិនបានប្រព្រឹត្តខុសច្បាប់ ដែលមិនត្រូវប្រឈម ចំពោះមុខមាត្រា៣៨ថ្មី និងមាត្រា៤៤ថ្មី នៃច្បាប់ស្តីពី គណបក្សនយោបាយ។
ប្រភព៖សារព័ត៌មានដើមអម្ពិល