អ្នកនាំពាក្យគណបក្ស ប្រជាជនកម្ពុជា(CPP) លោក សុខ ឥសាន បានថ្លែងថា ក្រោយពីមានពាក្យ បណ្តឹងរបស់ក្រសួងមហាផ្ទៃ ស្នើសុំឲ្យតុលាការកំពូល ពិនិត្យពីបទល្មើស របស់គណបក្សសង្គ្រោះជាតិ (CNRP) ប្រឈមនឹងច្បាប់ស្តីពីគណបក្សនយោបាយនោះ មានមតិមួយចំនួនថា លទ្ធិប្រជាធិបតេយ្យ នៅកម្ពុជា កំពុងដើរថយក្រោយ ប៉ុន្តែពួកគេយល់ច្រឡំហើយ គឺមិនមានដើរថយក្រោយទេ ។អ្នកនាំពាក្យគណបក្សកាន់អំណាចបន្តតាមរយៈសារតេឡេក្រោម នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៧ ថា តាមពិត ប្រជាធិបតេយ្យនៅកម្ពុជា កាន់តែត្រូវបានពង្រឹងទៅវិញទេ ដោយសារការពង្រឹងនីតិរដ្ឋ របស់រាជ រដ្ឋាភិបាល តាមរយៈការអនុវត្តច្បាប់ ចំពោះគណបក្សដែលបានប្រព្រឹត្តល្មើសច្បាប់ដូច CNRP ជាដើម។
ប្រភព៖សារព័ត៌មានដើមអម្ពិល