រដ្ឋបាលក្រុងសិរីសោភ័ណ នៃខេត្តបន្ទាយមានជ័យ បានបញ្ជាទៅកាន់គណបក្សសង្រ្គោះជាតិស្ថិតនៅក្នុងខេត្តបន្ទាយមានជ័យថា ត្រូវតែរុះរើបដារដែលបានលើកឡើងទាមទារអោយមានការដោះ លែង លោក កឹម សុខា ជាបន្ទាន់ និងគ្មានលក្ខខណ្ឌ ។នៅក្នុងសេចក្ដីជូនដំណឹងរបស់រដ្ឋបាលក្រុងសិរីសោភ័ណ ដែលមានចុះហត្ថលេខា និងវាយត្រា ដោ យអភិបាលក្រុងលោក ម៉ៅ វណ្ណា ធ្វើឡើងកាលពីថ្ងៃទី១២ តុលា ម្សិលមិញនេះ អោយដឹងថា ពាក្យ ស្លោកដែលមានខ្លឹមសារថា « ដោះលែងលោក កឹម សុខា ជាបន្ទាន់ដោយឥតលក្ខខណ្ឌនោះ គឺជាភា សារញុះញុង ធ្វើអោយប៉ះពាល់សន្តិសុខ សណ្ដាប់
ធ្នាប់សាធារណៈ និងមានចរឹកបង្កអោយមានចលា ចលក្នុងសង្គម ។
ប្រភព៖VIM