កងកម្លាំងប្រដាប់អាវុធទូទាំងប្រទេសនៅក្រោមក្រសួងការពារជាតិ និងក្រសួងមហាផ្ទៃត្រូវបានបញ្ជាឲ្យស្ថិតនៅក្នុងសភាពការណ៍ត្រៀមដោយប្រុងប្រយ័ត្នចេញប្រតិបត្តិការភ្លាមៗដើម្បីបង្ក្រាបចលនាប្រឆាំងការនាំលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិមកកាន់តុលាការកំពូលនៅពេលណាកំណត់ឲ្យមានការជម្រះក្ដីពីអំពើក្បត់ជាតិ និងនីតិវិធីបន្តបន្ទាប់នៃការរំលាយគណបក្សប្រឆាំងមួយនេះ។ទន្ទឹមគ្នានេះដែរ អ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិកជាថ្មីម្ដងទៀតបានបង្ហាញការព្រួយបារម្ភជាខ្លាំងដោយបានចាត់ទុកថាការបង្ក្រាបសកម្មភាពនយោបាយស្របច្បាប់នាំឲ្យកាន់តែមានអស្ថិរភាពយូរអង្វែងច្រើនលើសមុន។
ប្រភព៖ភ្នំពេញប៉ុស្ដិ៍