អ្នកនាំពាក្យគណបក្សសង្រ្គាះជាតិ (CNRP) លោក យ៉ែម បុញ្ញឫទ្ធិ បានថ្លែងឲ្យដឹងថា ដើម្បីឲ្យការងារជាតិមានប្រសិទ្ធិភាព ត្រូវរួបរួមគ្នាកែលម្អភាពអសកម្មភាព និងអនុវត្តនូវវប្បធម៌សន្ទនា។យោងតាមហ្វេសប៊ុករបស់ លោក យ៉ែម បុញ្ញឫទ្ធិ នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៧នេះ បានឲ្យដឹងថា “ប្រសិទ្ធិភាពការងារជាតិ តាមគោលការណ៍អភិបាលកិច្ចល្អ មានតម្លាភាព ស្អាតស្អំ តម្រូវឲ្យមានការរួបរួមគ្នា កែលម្អភាពអសកម្ម គោរពផ្ដល់តម្លៃគ្នា ដោះស្រាយបញ្ហា ដោយសន្តិវិធី អហិង្សា អនុវត្តវប្បធម៌សន្ទនា ពង្រឹងឯកភាពជាតិ ថែរក្សាស្ថិរភាព សន្តិភាព និងកសាងស្រុកវិញ”។
ប្រភព៖សារព័ត៌មានដើមអម្ពិល