ខណៈការរំលាយគណបក្សសង្គ្រោះជាតិខិតជិតមកដល់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) អាចឈានទៅរកវិបត្តិមួយដែលគេនឹងឃើញស្ថាប័ននេះត្រឡប់ទៅរកស្ថានភាពដូចមុនឆ្នាំ ២០១៤ ដែលមានលក្ខណៈចម្រូងចម្រាស និងជាការវិលទៅស្ថិតនៅក្រោមការគ្រប់គ្រងទាំងស្រុងដោយគណបក្សប្រជាជន។វិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតកម្ពុជាដែលត្រូវបានអនុម័តកាលពីពេលថ្មីៗដោយរដ្ឋសភានឹងដកអាសនៈគណបក្សសង្គ្រោះជាតិ ប្រសិនបើតុលាការកំពូលសម្រេចរំលាយគណបក្សនេះ។ខណៈសមាជិក ៤ រូបនៃ គ.ជ.ប. ត្រូវបានតែងតាំងដោយគណបក្សប្រឆាំង ពួកគេនឹងមិនទទួលរងប៉ះពាល់នាពេលដំបូងទេដោយសារពួកគេបានប្រកាសមិនពាក់ព័ន្ធនឹងគណបក្សដើម្បីចូលក្នុងស្ថាប័នឯករាជ្យនេះ។
ប្រភព៖ភ្មំពេញប៉ុស្ដិ៍